ណុប បាយ៉ារិទ្ធ សរសើរមិនដាច់ពីមាត់ថាតួប្រុសក្នុងរឿង «អាភ្លេច»សម្ដែងបានយ៉ាងល្អឡប់ៗបែបធម្មជាតិពិតៗ

រឿងខ្មែរ «អាភ្លេច» ដែលកំពុងតែចាក់បញ្ចាំងក្នុងរោងកុនជាច្រើនក្នុងប្រទេសកម្ពុជាពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង និងត្រូវបានទស្សនិកជនភាគច្រើនដែលបានទស្សនារឿងមួយនេះហើយតែងតែពោលថា ល្អមើលខ្លាំងសើចតាំងតែពីដើម រហូល់ដល់ចប់សាច់រឿងតែម្ដង ។​

ក្នុងនោះដែរក៏មានវត្តមានរបស់តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធ បានទម្លាយពីអារម្មណ៍របស់លោកក្រោយបានទស្សនារឿងមួយនេះហើយ ដោយបានរៀបរាប់ថា«មានកន្លែងសើចច្រើនតើ មិនសប្បាយចិត្ត មើលដើម្បីសើច សើចឲ្យធូរអារម្មណ៍ តួរអាភ្លេច ឡប់ៗបែបធម្មជាតិ សម្តែងល្អ ឃើញការសម្តែងរបស់គាត់ នឹកដល់តួរអង្គធនញ្ជ័យ បុគ្គលិកលក្ខណៈគាត់បើសម្តែងជាតួរធនញ្ជ័យប្រាកដជាសម្តែងបានល្អហើយសមទៀត សំខាន់តួរស្រីមេភ្លៀង ខ្ញុំឡើងស្រម៉ៃចេញមុខChhin Ratanakនៀក ពិសេសមួយទៀតគឺមានតួរអង្គ Idol ខ្ញុំ ស្វែង សុជាតា ម៉ែអឿន ក្នុងនោះដែរ» ។​

ងាកមកតួអង្គឯកប្រុសក្នុងរឿង «អាភ្លេច»គឺជាកម្លោះសង្ហារាងខ្ពស់ស្រឡះលោក សឿន ដារ៉ុង គឺពិតជាសម្ដែងបានយ៉ាងទាំងទឹកមុខ ការប្រើពាក្យសំដីដែលធ្វើឲ្យអ្នកទស្សនាបានមើលហើយមានអារម្មណ៍ថាសម្ដែងបែបធម្មជាតិពិតៗ ហើយក្នុងនោះក៏មានតារាសម្ដែងប្រុសស្រីល្បីឈ្មោះជាច្រើនរូបទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង