តារាសម្ដែងតួម្ដាយអ្នកស្រី ម៉ាក់ ចន្ធី ស្នើសុំជំនួយក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង

កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញតារាសម្តែងជើងចាស់តួរម្តាយអ្នកស្រី ម៉ាក់ ចន្ធី បានជួបគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបណ្តាលឲ្យរងរបួសធ្ងន់គួរសមដោយបែកមាត់ និងក្បាល ខណៈ ពេលនេះដែរ កំពុងចូលសង្គ្រោះនៅមន្ទីរពេទ្យកំពង់ត្រឡាច។

បើយោងតាមរយៈការបង្ហោះសារសុំជំនួយនៅលើបណ្ដាញសង្គម Facebook របស់តារាសម្តែងជើងចាស់រូបនេះបា​នរៀបរាប់ថា «សូមក្រសួងសមាគមសិល្បៈ មេត្តាជួយនាងខ្ញុំផង ជាអ្នកសិល្បៈល្បីក្នុងសង្គមដែរ មេត្តាជួយនាង ខ្ញុំផងសូមអរគុណ» ក្នុងនោះដែរអ្នកស្រី ម៉ាក់ ចន្ធី ក៏បានបញ្ជាក់ថារូបគាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវបណ្តាលឲ្យដួលសន្លប់ ស្តូកស្តឹង និងប៉ះពាល់ដល់ផ្នែកក្បាលផងដែរ ដោយសារតែមានការខ្វះខាត ទើបតារាជើងចាស់រូបនេះក៏បានអំពាវនាវដល់ សិល្បក-សិល្បការិនី ដែលស្គាល់ទាំងអស់មេត្តាឧបត្ថម្ភជួយដល់រូបគាត់ផង។

ក្នុងនោះដែរអ្នកនាង ចន ច័ន្ទលក្ខណា ជាប្រធានសមាគមសិល្បករខ្មែរក៏បានជួយដល់ តារាសម្ដែងតួម្ដាយអ្នកស្រី ម៉ាក់ ចន្ធី ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង