ស្ងាត់ៗ ! លំដាប់រងទី ១ MGC 2023 កុយ អេនណា បានត្រឡប់មកដល់កម្ពុជាវិញហើយ

នៅព្រឹកថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៤ នេះ លំដាប់រងទី ១ Miss Grand Cambodia 2023 កុយ អេនណា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយបវរកញ្ញារូបនេះបានធ្វើដំណើរដល់ទឹកដីកម្ពុជា​វិញដោយស្ងាត់ៗ បន្ទាប់ពីចំណាយពេលបន្តការសិក្សា និងរស់នៅជួបជុំគ្រួសារនៅប្រទេសនូវែលហ្សេឡង់ប្រមាណជាង ២ ខែ កន្លងមក ។

ចំពោះការវិលត្រលប់មកវិញរបស់ កុយ អេនណា នេះដែរគឺពិតជាទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ ដែលបានទៅទទួលនាងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងនៅលើបណ្ដាញសង្គមផងដែរ ។

វត្តមានរបស់ កុយ អេនណា បានកំពុងធ្វើឲ្យអ្នកគាំទ្ររំភើបជាខ្លាំង ព្រោះនាងធ្លាប់បានបង្ហើបថានាងអាចនឹងចូលរួមប្រកួតក្នុងកម្មវិធី Miss Grand បន្ទាប់ពីនាងបានពង្រឹងសមត្ថភាពរបស់នាងឲ្យកាន់ខ្លាំងថែមមួយកម្រិតទៀត ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រកំពុងតែរង់ចាំមើលថាតើបវរកញ្ញារូបនេះ នឹងវិលត្រលប់ចូលប្រកួតក្នុងកម្មវិធី Miss Grand ក្នុងឆ្នាំ ២០២៤ នេះឬយ៉ាងណា៕

ប្រភព ៖ Ab Vanna

អត្ថបទដែលជាប់ទាក់ទង