សៃហ្វុន ចែករំលែកអំពីគន្លិះសំខាន់ៗមុន នឹងត្រៀមចូលប្រកួតវិស័យបវរកញ្ញា

ពិតណាស់ សៃហ្វុន គឺជាបវរកញ្ញាភេទទី ៣ ដែលមានសក្ដានុពលនិងប្រជាប្រិយភាពខ្លាំង ដោយរូបនាងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Queen Cambodia និងបានតំណាងឲ្យកម្ពុជាចូលប្រកួតក្នុងកម្មវិធី Miss International Queen នៅប្រទេសថៃកាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ ។

ខណៈនៅឆ្នាំ ២០២៣ ក៏លេចវត្តមានបវរកញ្ញារូបនេះបានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2023 ដែលជាបវរកញ្ញាភេទទី ៣ ដំបូងគេ ដែលអាចដណ្ដើមបានតំណែងលំដាប់រងទី​១ ក្នុងកម្មវិធី Miss Universe Cambodia នេះ ។

ក្រោយឆ្លងកាត់ការប្រកួត និងមានបទពិសោធន៍ច្រើនក្នុងវិស័យបវរកញ្ញា សៃហ្វុន ក៏បានចែករំលែកអំពីគន្លិះសំខាន់ៗមួយចំនួនសម្រាប់អ្នកដែលមានបំណង និងកំពុងត្រៀមចូលប្រកួតក្នងវិស័យបវរកញ្ញា ដោយក្នុងគន្លិះសំខាន់ៗទាំងនោះរួមមាន ៖​
១ .ចំណុចចាប់ផ្ដើមដំបូងអ្នកគួរតែជ្រើសរើសយកកម្មវិធីមួយណាដែលអ្នកស្រលាញ់ចេញពីចិត្ត
២ . អ្នកទាំងអស់គ្នាត្រូវដឹងថាកម្មវិធីដែលអ្នកទាំងអស់គ្នាប្រកួតជាកម្មវិធីដែលនិយាយពាក់ព៏ន្ធអំពី Conept អ្វីនៃកម្មវិធីគេចង់បាន ​
៣. រៀនមើលពិភពលោកខាងក្រៅឲ្យបានច្រើនជាពិសេសការប្រកួតសម្រស់អន្តរជាតិហើយក្រេបយកចំណេះដឹងពីពួកគេយកមកអភិវឌ្ឃន៏ខ្លួនឯង
៤. ពាក់ព័ន្ធជាមួយនឹងថវិកាផ្ទាល់ខ្លួនក្នុងការប្រកួតនីមួយៗ យើងត្រូវការចំណាយលុយរៀងច្រើនបន្តិច ប៉ុន្តែបើយើងមានអ្នកឧបត្ហម្តកាន់តេល្អ ។

សៃហ្វុន​ ក៏បានបន្ថែមនិងសង្កាត់ធ្ងន់ៗត្រង់ចំណុចលើ ការប្រើប្រាស់បណ្ដាញសង្គមគឺពិតជាសំខាន់ខ្លាំងណាស់ មុននឹងផុសឬចែករំលែកពីបញ្ហាអ្វីផ្សេងៗសូមធ្វើការគិតគួរឲ្យបានដិតដល់ ព្រោះយើងមិនដឹងនោះទេថាមានមនុស្សប៉ុន្មានអ្នកដែលស្រលាញ់ និងស្អប់យើងប៉ុន្មានអ្ន​កនោះ ព្រោះថាច្បាស់ណាស់នៅពេលដែលយើងនិយាយអ្វីទៅមិនសូវសមរម្យប្រាកដជាមានអ្នកដែលមិនសូវពេញចិត្តយើង នឹងយកទៅបង្ហោះ និងវាយប្រហារជាមិនខានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង