គាប់ជួន ! ស៊ីន យូប៊ីន និងប្អូនស្រីចូលរួមកម្មវិធី BULGARI បានជួបជាមួយ Lisa សមាជិកក្រុម BlackPink

កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ តារាស្រីពហុជំនាញនិងតែងតែលេចវត្តមាននៅក្នុងកម្មវិធីធំៗជាច្រើននៅក្រៅប្រទេសគឺ កញ្ញា ស៊ីន យូប៊ីន​បានធ្វើឲ្យអ្នកគាំទ្រផ្ទុះការចាប់ជាខ្លាំង និងសរសើរមិនដាច់ពីមាត់ថានាងជាតារាស្រីដែលមានគុណភាពពិតៗ ក្រោយបានឃើញបានវត្តរបស់ ស៊ីន យូប៊ីន និងប្អូនស្រីបានចូលក្នុងកម្មវិធីប្រេនគ្រឿងអលង្ការដ៏ធំលំដាប់ ពិភពលោកមួយដែលបានរៀបចំកម្មវិធីនៅប្រទេសកូរ៉េខាងត្បូង ដោយមានការចូលរួមពីសំណាក់តារាខេប៉ុប និងតារាសម្ដែងល្បីៗជាច្រើន។

អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារ​ម្មណ៍ខ្លាំងទៅលើបងប្អូនស្រីទាំងពីររូបនេះ ដែលពួកគេបានចូលក្នុងកម្មវិធី Bulgari Studio event in Seoul ក្រោយអ្នកទាំងពីរបានជួប និងថតរូបជាមួយLisaសមាជិកក្រុម BlackPink ដែលបានឱបគ្នាយ៉ាងស្និទ្ធស្នាល និងថតរូបជាមួយតារាសម្ដែងល្បីឈ្មោះ Lee Jongsuk តាមរយៈការចែករំលែករូបភាពទាំងនេះនៅលើបណ្ដាញសង្គមរបស់ស៊ីន យូប៊ីន និងប្អូនស្រីពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រកម្ពុជា ។ ​

ពិតណាស់ កញ្ញាស៊ីន យូប៊ីន ជាតារាស្រីមួយរូបដែលតែងតែលេចមុខនៅឆាកអន្តរជាតិច្រើនជាងគេ និងបានជួយផ្សព្វផ្សាយកម្ពុជាទៅដល់បរទេសផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង