អបអរសាទរ កញ្ញា រដ្ឋា ភីយ៉ាដែត ដែលដណ្ដើមបានមកុដ Miss Earth Cambodia 2024

កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ជាវគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី Miss Earth Cambodia 2024 និងបានរកឃើញបវរកញ្ញាដែលមានទាំងសមត្ថភាព ចំណោះដឹង និងសម្រស់ដ៍ដែលគ្រប់លក្ខណៈអាចគ្រងមកុដបាន នោះគឺបានទៅលើកញ្ញា រដ្ឋា ភីយ៉ាដែត ។

បវរកញ្ញាដែលទើបតែដណ្ដើមបានមកុដថ្មីៗកញ្ញា រដ្ឋា ភីយ៉ាដែត មានអាយុ ២១ ឆ្នាំ កម្ពស់ ១.៦៨ ម៉ែត្រ ហើយកញ្ញានឹងតំណាងឲ្យកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Earth 2024 ឯប្រទេសវៀតណាមនៅពេលឆាប់ៗខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា រដ្ឋា ភីយ៉ាដែត ធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធី Miss Universe Cambodia 2023 ដែលតំណាងឲ្យ ខ្មែរកម្ពុជាក្រោម និងនៅឆ្នាំ ២០២៤នេះ រដ្ឋា ភីយ៉ាដែត បានចូលរួមប្រកួតក្នុងកម្មវិធី Miss Earth Cambodia 2024 ដែលតំណាងឲ្យខេត្តកណ្ដាល សម្រេចក្ដីស្រម៉ៃដណ្ដើមបានមកុដ Miss Earth Cambodia 2024 លើសពីនោះទៀតបវរកញ្ញារូបនេះក៏ជាអតីតក្រុមការងារ SEA GAME ដែរ ៕

អត្ថបទដែលជាប់ទាក់ទង