លេចវត្តមាន សាន្ត កុសុមៈ ចូលរួមប្រកួតក្នុងកម្មវិធី MGJI ដែលទើបទិញសិទ្ធមកពីបរទេស

កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៤ មានកម្មវិធីប្រកួតសម្រស់មួយដែលទើបតែទិញសិទ្ធបានពីបរទេស ដោយកម្មវិធីមួយនេះដែរមានឈ្មោះថា MGJI ដោយមានរាជិនីក្រមាកញ្ញា មាន សូនីតា បានចូលរួមធ្វើជាគណៈកម្មការក្នុងកម្មវិធីមួយនេះ ។​

ក្នុងនោះដែរកញ្ញា សាន្ត កុសុមៈ ដែលជាធីតាឯកសង្រ្កាន្តឆ្នាំ ២០២១ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញវត្តមានរបស់នាងចូលរួមប្រកួតនៅកម្មវីធីMGJIថ្មីមួយនេះ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះការវិលត្រឡប់ចូលប្រកួតក្នុងវិស័យបវរកញ្ញាម្ដងទៀត ក្រោយនាងបានប្រឡូកចូលក្នុងវិស័យសិល្បៈជាច្រើនឆ្នាំកន្លងមក ។

គួរបញ្ចាក់ផងដែរថា​​ កញ្ញា សាន្ត កុសុមៈ ដណ្ដើមបានមកុដធីតាឯកសង្រ្កាន្តកាលពីឆ្នាំ២០២១ កន្លងទៅ ក្រោយបវរកញ្ញារូបនេះបានដុះខាត់ ព្រមទាំងពង្រឹងសមត្ថភាពរបស់ឲ្យខ្លួនឲ្យកាន់តែខ្លាំងមួយកម្រិតទៀត ដែលជាហេតុធ្វើឲ្យនាងកាន់តែមានទីផ្សារការងារច្រើន ដោយក្ដោមបានតំណែងជាពិធីការិនី និងជាតួឯកនៅក្នុងខ្សែរភាពយន្តជាច្រើនផងដែរ ៕​

អត្ថបទដែលជាប់ទាក់ទង