ស្អាតទន់ភ្លន់ ! ល្អហួស ធ្វើរឿងដែលគួរឲ្យចាប់អារម្មណ៍នៅលើទឹកដីអង្គរខេត្តសៀមរាប
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤នេះ យុវតី ល្អហួស បានចែករំលែកជាមួយរូបភាពដ៏ស្រស់ស្អាតច្រើនសន្លឹកនៅលើទឹកដីអង្គរនៃខេត្តសៀមរាប ព្រមទាំងបានាភ្ជាប់មកជាមួយខ្លឹមសារថា«ស្រលាញ់អ្វីដែលខ្មែរមាន នាងខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ដែលបានកើតមកជាកូនខ្មែរនៅលើទឹកដីដ៏អច្ឆរិយៈមួយនេះ» ។
តាមរយៈសកម្មភាពដែល បវរកញ្ញាវ័យក្មេងរូបនេះបានទៅកម្សាន្តនៅលើទឹកដីអង្គរខេត្តសៀមរាប ដោយនាងបានធ្វើរឿងដែលគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ការពាក់សម្លៀកបំពាក់ដែលមានអាវពណ៌សរូបប្រាសាទអង្គរវត្ត ក្រមាខ្មែរ កាតាបស្ពាយធ្វើពីក្រមាខ្មែរ និងពាក់មួកដែលធ្វើពីស្លឹកត្នោត ព្រមទាំងទៅភ្លក់រសជាតិនំបញ្ចុក នំត្នោត ទឹកត្នោត និងថតរូបនៅប្រាសាទអង្គរវត្តយ៉ាងស្រស់ស្អាតថែមទៀត ។
សម្រស់ដ៏ស្រស់ស្អាតរបស់ ល្អហួស អមជាមួយទេសភាពដែលបានចែករំលែកនៅលើបណ្ដាញសង្គមបានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ថាយុវតីរូបនេះ គឺពិតជាល្អដូចឈ្មោះមែន ខណៈរូបនាងនៅវ័យក្មេង ប៉ុន្តែមានជំនាញលើការងារជាច្រើនមុខទាំងការសម្ដែង រាំ ចម្រៀង និងដើរម៉ូតផងដែរ ៕