ពាក់មី ហួសចិត្តក្រោយឃើញសភាពផ្ទះដែលជាងធ្វើលំៗ ខណៈផ្ទះនេះទិញសម្រាប់ឲ្យកូនរស់នៅមិនមែនទិញសម្រាប់លក់វិញទេ !

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះតារាកំប្លែងនាយ ពាក់មី បានចែករំលែកជាមួយការហួសចិត្តជាខ្លាំង ក្រោយលោកបានចុះទៅមើល និងឃើញផ្ទាល់ពីសភាពផ្ទះដែលបានទិញពីបុរីមួយកន្លែង ដោយបានជួបរឿងដែលស្មានមិនដល់ជាច្រើន នៅបរិវេណទាំងខាងក្នុងនិងខាងក្រៅផ្ទះដែលបានទិញនោះ ។

បើយោងតាមរយៈការចែករំលែករូបភាពផ្ទះរបស់តារាកំប្លែងរូបនេះ និងបានអមមកជាមួយខ្លឹមសារដោយរៀបរាប់ទាំងហួសចិត្តថា«ផ្ទះទិញឲ្យអាតួ​(កូនប្រុស ) កុងត្រា១៨ខែ​ ទិញដាច់បង់លុយដាច់​ តែជាង៣ឆ្នាំហើយ​ នៅធ្វើមិនទាន់ហើយទៀត​ សូមម្ចាស់បុរី​ ជួយធ្វើឲ្យផង​ ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផង​ ដីខ្ពស់ជាងផ្ទះ​ សរសរចាក់មិនត្រង់ជួរគ្នា​ ការ៉ូក្រាលខ្ពស់ទាប​ និង នៅមានជាច្រើនទៀត​ ។

នាយពាក់មីក៏បានបន្តឲ្យដឹងថា ពីមុនមកលោកក៏ធ្លាប់ជាជាងធ្វើសំណង់ដែរ​ គឺលោកយល់ច្បាស់ពីសំណង់​ ប៉ុន្តែពេលដាក់ជាងគ្មានជំនាញ​ ធ្វើផ្ទះលោកបែបនេះ​ ហាក់ដូចមើលងាយលោកណាស់​ ហើយតារាកំប្លែងរូបនេះក៏បានសង្កត់ធ្ងន់ៗថា ប្រាប់ហើយថា​ ផ្ទះខ្ញុំទិញទុកឲ្យកូននៅ​ មិនមែនទិញទុកលក់វិញទេ​ សូមយកចិត្តទុកដាក់លើជាងផង​ ៕

អត្ថបទដែលជាប់ទាក់ទង