ដៃគូចាស់ប៉ះគ្នាជាថ្មី សុគន្ធ នីសា និង លី អ៊ីវ៉ាធីណា បបួលគ្នាថតបទ«ពាក្យស្រលាញ់និងស្អប់»ម្ដងទៀត !
តារាចម្រៀងសំឡេងផ្អែមអ្នកនាង សុគន្ធ នីសា និង លី អ៊ីវ៉ាធីណា យូរៗបានជួបគ្នាម្ដង នាំគ្នារំលឹករឿងចាស់ច្រៀងបទ «ពាក្យស្រលាញ់និងស្អប់»ដែលធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំង ពីសំឡេងយ៉ាងពីរោះរបស់តារាស្រីទាំងពីរដួង ខណៈអ្នកគាំទ្រមួយចំនួនក៏បានលើកឡើងថាខានបានស្ដាប់អ្នកទាំងពីរច្រៀងរួមគ្នាយូរមកហើយ ។
អ្វីដែលកាន់តែធ្វើឲ្យគាំទ្ររំភើបនោះ ក្រោយបានឮពីការសន្ទនារបស់អ្នកទាំងថា នឹងមានគម្រោងចង់ថតបទ «ពាក្យស្រលាញ់និងស្អប់» ឡើងវិញ ដែលធ្វើឲ្យអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីររូបនេះកំពុងតែរង់ចាំទស្សនាយ៉ាងអន្ទះសារពីការថតបទ«ពាក្យស្រលាញ់និងស្អប់»ឡើងវិញថាតើ នឹងមានអ្វីដែលប្លែកនិងថ្មីខ្លះនៅក្នុងបទចម្រៀងនោះ ។
គួរបញ្ជាក់ថាបទចម្រៀង «ពាក្យស្រលាញ់និងស្អប់»ជាបទចម្រៀងនៅក្នុងផលិតកម្ម រស្មី ស្ទឹង សង្កែ ដោយច្រៀងរួមគ្នារបស់តារាស្រី ៤ ដួងមានដូចជា ឱក សុគន្ធកញ្ញា សុគន្ធ នីសា លី អ៊ីវ៉ាធីណា និង សេរីយ៉ា ៕