អ៊ីវ៉ា នឹងអនុវត្តន៍តាមផ្លូវច្បាប់ បើសិនជាម្ចាស់ផេកទាំង ៤ មិនព្រមលុបវីដេអូដែលបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់នាង
តារាចម្រៀងសំឡេងស្រួយកញ្ញា អ៊ីវ៉ា បានប្រតិកម្មខ្លាំង និងព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ ទៅលើម្ចាស់ផេកចំនួន ៤ ដែលបានយកបទចម្រៀងរបស់នាង ទៅការឡៃកាត់តបញ្ចូលពាក្យពេចន៍មិនសមរម្យ ខុសពីអត្ថន័យដើម ដែលនាងបានច្រៀង។
ដោយក្នុងផេកចំនួន ៤ ដែលបានបង្ហោះវីដេអូចម្រៀងរបស់ អ៊ីវ៉ា ដោយបានការឡៃភ្ជាប់ជាមួយការសរសេរពាក្យពេចន៍មិនសមរម្យ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់នាងជាខ្លាំង ទើបតារាចម្រៀងស្រីរូបនេះបានចេញមកធ្វើការព្រមានដល់ម្ចាស់ផេកទាំង ៤ ឲ្យលុបវីដេអូនោះចេញភ្លាម បើមិនដូច្នេះទេនាងនឹងអនុវត្តន៍តាមផ្លូវច្បាប់ជាក់ជាមិនខាន ។
ជាមួយគ្នានោះដែរ កញ្ញា អ៊ីវ៉ា ក៏បានបញ្ជាក់ថា សូមម្ចាស់ផេក ៤ ខាងលើធ្វើការលុបវីដេអូចម្រៀងនេះជាបន្ទន់បើមិនដូច្នេះ នាងខ្ញុំនឹងអនុវត្តន៍តាមផ្លូវច្បាប់ជាមិនខានឡើយ បញ្ជាក់វីដេអូចម្រៀងខាងក្រោមជាកាឡៃខុសពីបទដើម (មុខប៉ោងបាន Cute ) សូមបងប្អូនទាំងអស់គ្នាកុំមានការយល់ច្រឡំឲ្យសោះ និងបានអំពាវនាវដល់អ្នកគាំទ្រ កុំមានការភាន់ច្រឡំ និងកុំចែកចាយបន្តទៀតអី៕