ខ្ញុងយំហើមភ្នែក ព្រោះកូនប្រុសច្បងជួបគ្រោះថ្ន-ាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់

នៅវេលាម៉ោង ៤ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះតារាកំប្លែង ខ្ញុង បានបង្ហោះសារឲ្យដឹងថាកូនប្រុសច្បងរបស់អ្នកនាង បានជួបគ្រោះថ្នាក់ត្រូវបញ្ចូនទៅមន្ទីរពេទ្យជាបន្ទាន់ ដែលធ្វើឲ្យមហាជនអ្នកលេងនៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ។

ក្នុងនោះដែរ អ្នកនាង ខ្ញុង ក៏បានរៀបរាប់ពីអារម្មណ៍ដែលព្រួយបារម្ភពីកូនប្រុស ដោយបានជួបគ្រោះថ្នាក់នោះថា «ម៉ោង ៤ ទៀបភ្លឺទទួលបានដំណឹង ថាកូនគ្រោះថ្នាក់ ជាលើកទីមួយហើយ ដែលម៉ែទទួលអារម្មណ៍បែបនេះគ្រាន់តែលើកទូរស័ព្ទគេខលប្រាប់ពីដំណឹងស្ទើរតែលួសព្រលឹងគាំងបេះដូងទៅហើយ ដឹងទេកូនប្រុស។ ទាំងនេះហើយជាក្តីបារម្ភដែលម៉ែដេកមិនដែលលក់ទេ។ទន្ទឹមចាំកូនមកដល់ផ្ទះជារៀងរាល់ថ្ងៃពេលកូនចេញពីធ្វើការ។ សូមអរគុណដល់លោកពូៗនៅទីនោះដែលបានជួយយកអាសារកូនប្រុសខ្ញុំ»។

តាមរយៈដំណឹងខាងលើនេះដែរ ក៏មានមហាជននិងមិត្តនៅក្នុងសិល្បៈជាច្រើនបានបារម្ភ និងសួរសុខទុក្ខពីកូនប្រុសច្បងអ្នកនាង និងជូនពរឲ្យគេឆាប់ជាសះស្បើយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង