ឃុំ ប៉ុណ្ណាដែត ស្នើឲ្យមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់នូវសុជីវធម៌ក្រមសីលធម៌ ជាគំរូដល់ប្រជាពលរដ្ឋ

នៅថ្មីៗនេះតារាចម្រៀងលោក ឃុំ ប៉ុណ្ណាដែត បានចេញមកស្នើដល់មន្ត្រីចរាចរណ៍គួរតែប្រកាន់ភ្ជាប់នូវសុជីវធម៌ក្រមសីលធម៌ចំពោះប្រជាពលរដ្ឋ ដោយបានលោកលើកឡើងថា«ពេលខ្លះតម្លៃរបស់យើងគឺស្ថិតលើទង្វើរបស់យើងដូចគ្នា បើយើងធ្វើល្អជាគំរូ​ នោះនឹងមានការលើកសរសើរ តែបើយើងធ្វើមិនល្អ​ ឬហួសតួនាទីកុំបន្ទោសគេថាចេះតែរិះគន់នោះ» ។

តារាចម្រៀងរូបនេះក៏បានបន្តទៀតថា មានបងប្អូនចរាចរណ៍មួយចំនួនដែលខ្វះសីលធម៌សម្តីដូចមិនបានចូលសាលា(បើបានចូលសាលាមែននោះគាត់ នឹងយល់ពីតួនាទីពិត និងសុជីវធម៌មកកាន់ប្រជាពលរដ្ឋដោយក្រមសីលធម៌) ដោយលោកក៏បានបញ្ជាក់ថាតាមក្រសួងនិង ស្ថាប័ននីមួយៗតែងតែមានបង្រៀនម៉ោងសីលធម៌ មិនថាប៉ូលិស គ្រូបង្រៀន ពេទ្យ ឬ ផ្នែកច្បាប់ .. ។ ល។

ជុំវិញការលើកឡើងរបស់ លោក ឃុំ ប៉ុណ្ណាដែត នេះដែរ គឺស្របពេលដែលមានម្ចាស់គណនី Facebook មួយបានចែករំលែកសារនៅលើបណ្ដាញសង្គម និងបានសរសើរពីនគរបាលចរាចរណ៍ខេត្តបន្ទាយមានជ័យ ដែលមានសីលធម៌ សុជីវធម៌និងតែងតែយកការអប់រំជាងការពិន័យ ព្រមទាំងពន្យល់អំពីរច្បាប់ចរាចរណ៍ដោយស្នាមញញឹម ទៅកាន់ប្រជាពលរដ្ឋថែមទៀត៕

ប្រភព ៖ ឃុំ ប៉ុណ្ណាដែត និង ឈុន មករា

អត្ថបទដែលជាប់ទាក់ទង