ប៉ែន ស្រីពេជ្រ មិនទាន់បានប្រកាសពីដំណឹងល្អដែលកំពុងពពោះកូនទី ២ ផង បែរជាជួបរឿងមួយធ្វើឲ្យនាងសោកស្តាយខ្លាំង

អ្នកនាង ប៉ែន ស្រីពេជ្រ គឺជាពិធីការិនីមួយរូបដែលមានភាពលេចធ្លោ និងប្រជាប្រិយភាព និងតែងតែតែឃើញវត្តមានរបស់ពិធីការិនីរូបនេះចូលរួមនៅក្នុងកម្មវិធីតូចធំនានាច្រើនផងដែរ ។

ងាកមកជីវិតឯកជនរបស់អ្នកនាងវិញ ក្រោយសម្រេចចិត្តចូលរោងការ និងកសាងគ្រួសារ ដោយអ្នកនាងក៏ទទួលបានកូនស្រីទី១ ដែលមានអាយុជិត២ ឆ្នាំ ទើបអ្នកនាង និងស្វាមីក៏បានបង្ហើបពីបំណងត្រៀមយកទាយាទទី ២ ម្នាក់ថែមទៀត ដើម្បីឲ្យគ្រួសារកាន់តែមានភាពកក់ក្ដៅ និងសេចក្ដីសុខ ។

ស្រាប់តែនៅថ្មីៗនេះ អ្នកនាង ប៉ែន ស្រីពេជ្រ បានជួបរឿងដែលគួរឲ្យសោកស្ដាយជាខ្លាំង ខណៈនៅមិនទាន់បានប្រកាសពីដំណឹងល្អដែលកំពុងពពោះសមាជិកថ្មីផង បែរជាអ្នកនាងបានបង្ហាញពីដំណឹងសោកសៅទៅវិញ ព្រោះអ្នកនាងបានបាត់កូនទី ២ នៅក្នុងផ្ទៃបាត់ទៅហើយ ដោយក្នុងសារដែលបានចែករំលែកទៅលើបណ្ដាញសង្គមរបស់អ្នកនាងបានឲ្យដឹងអំពីមូលហេតុដែលបានបាត់កូនក្នុងផ្ទៃក្នុងនោះថា
« ម៉ាក់សោកស្តាយណាស់ ដែលបាត់បង់កូន(កូនអត់លូតលាស់) »៕

អត្ថបទដែលជាប់ទាក់ទង