លេចវត្តមាន លីន សោម៉ា មកអង្រួនចិត្តអ្នកគាំទ្រសារជាថ្មីក្នុងកម្មវិធីប្រឡងចម្រៀងមួយនេះ

ផ្ទុះការចាប់អារម្មណ៍ខ្លាំងក្រោយ បានឃើញវត្តមានរបស់តារាចម្រៀងសំឡេងផ្អែមកញ្ញា លីន សោម៉ា ចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធី Beat The Best រដូលកាលទី ២ ដែលបានច្រៀងបទ រាជបុត្រ យ៉ាងពីរោះរណ្ដំចិត្តគណៈកម្មការ និងអ្នកគាំទ្រដោយសរសើរមិនដាច់ពីមាត់ចំពោះសំឡេងដ៏ពីរោះរបស់នាង ។​

ក្នុងនោះដែរ លីន សោម៉ា ក៏បានបង្ហោះសារអរគុណទៅដល់អ្នកគាំទ្រនាងដោយបានរៀបរាប់ថា «ខ្ញុំពិតជាអត់នឹកស្មានថានៅមានបងប្អូនជាច្រើនដែលនៅចាំ នៅស្រលាញ់គាំទ្រនាងខ្ញុំទេ ជាពិសេសនៅរង់ចាំខ្ញុំត្រឡប់មកវិញសារជាថ្មីម្ដងទៀត ការពិតទៅខ្ញុំមិនបានបោះបង់ទេគ្រាន់តែខ្ញុំត្រូវការពេលវេលា និងកម្លាំងចិត្តបន្ថែមទៀត ហើយឥឡូវនេះខ្ញុំបានត្រឡប់មកវិញហើយ ហើយបងប្អូនទាំងអស់គ្នាក៏ជាកម្លាំងចិត្តមួយផ្នែកធំរបស់ខ្ញុំដែរ សង្ឃឹមថាពុកម៉ែបងប្អូននឹងបន្តការគាំទ្រ និងផ្ដល់កម្លាំងចិត្តដល់ក្មេងស្រីម្នាក់នេះ» ។

គួរបញ្ជាក់ផងដែរថាកញ្ញា លីន សោម៉ា គឺជាម្ចាស់ពាននៃកម្មវិធីប្រឡងចម្រៀង ផ្កាយរះក្នុងសួន និងធ្លាប់បានចូលរួមប្រឡងចម្រៀងនៅក្នុងកម្មវិធីប្រឡងចម្រៀងល្បីៗជាច្រើនដូចជា Cambodian Idol , The Mask Singer និង Beat The Best ៕

អត្ថបទដែលជាប់ទាក់ទង