អ្នកគាំទ្រព្រួយបារម្ភក្រោយ ល្អ ហួស ធ្វើដំណើរទៅដល់ប្រទេសថៃ បានបង្ហោះសារភ្ញាក់ផ្អើលមួយ

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បវរកញ្ញា ជូរី ល្អហួស ជាMiss Preteen បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីតំណាងឲ្យប្រទេសកម្ពុជាចូលរួមក្នុងប្រកួតនៅលើឆាកអន្តរជាតិ Junior Idol World 2024 ។

ក្នុងនោះដែរ ក៏មានអ្នកគាំទ្រវិស័យបវរកញ្ញា និងគ្រួសាររបស់ យុវតី ជូរី ល្អហួស បានទៅជួនដំណើរនាងនៅឯព្រលានយន្តហោះ ព្រមទាំងជូនពរឲ្យនាងមានសំណាងល្អ និងទទួលបានជោគជ័យនៅលើឆាកអន្តរជាតិផងដែរ ។

ខណៈនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះវិញ យុវតី ជូរី ល្អហួស ទើបតែទៅដល់ប្រទេសថៃមិនដល់ ២៤ ម៉ោងផង ស្រាប់តែនាងបានបង្ហោះសារមួយដែលធ្វើឲ្យអ្នកគាំទ្រមានភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ក្រោយនាងទទួលបានឈៀងតំណាងប្រទេស និងចូលរួមអាហារពេលល្ងាចរួចកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ដោយក្នុងខ្លឹមសារនោះដែរបានរៀបរាប់ថា “ការលើកទឹកចិត្តជាកម្លាំងចិត្តដ៏ធំ ពាក្យខ្លះៗអាចវាយប្រហារឲ្យមនុស្សបាក់ទឹកចិត្តបាន ” ៕

អត្ថបទដែលជាប់ទាក់ទង