វីរៈ និច ទម្លាយពីអារម្មណ៍ពិត ក្រោយសម្រាលកូនទោះបីមានរូបរាងមិនស្អាតដូចគេនៅក្រមុំ តែក៏ពេញចិត្តទទួលយក

អ្នកនាង វីរៈ និច ជាតារាចម្រៀង និងជាម្ចាស់មុខជំនួញជាច្រើនមុខ ក្រោយនាងបានកសាងគ្រួសារជាមួយសាមីបានអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សង្កេតឃើញថាអ្នកទាំងពីរ កាន់តែកាក់កបខ្លាំង និងបន្តបើកមុខជំនួញថ្មីៗជាបន្តបន្ទាប់ ព្រមទាំងប្រើជាជីវិតរស់នៅយ៉ាងសប្បាយហ៊ឺហា ជិះរថយន្តទំទើបៗ និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមជារឿយៗផងដែរ ។

លើពីនោះទៀត អ្នកនាង និងស្វាមីកាន់តែមានសេចក្ដីសុខមួយកម្រិតទៀតដែលទទួលបានកូនម្នាក់ជាចំណងដៃនៃអាពាហ៍ពិពាហ៍ ធ្វើឲ្យគ្រួសាររបស់ពួកគេតែមានសេចក្ដីខុស សុភមង្គលក្នុងគ្រួសារយ៉ាងពេញលិញ។

យ៉ាងមិញនៅថ្មីៗនេះ តារាចម្រៀងស្រីរូបនេះក៏បានចេញមកទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន ក្រោយសម្រាលកូនហើយ ដែលធ្វើឲ្យរូបរាងត្រូវផ្លាស់ប្ដូរខុសពីមុន និងបានបញ្ជាក់ពីទឹកចិត្តរបស់អ្នកម្ដាយដែលមានចំពោះកូនដោយបានរៀបរាប់ថា«នេះជារូបរាងដែរសល់សាច់ពីកូនមួយ ធ្វើយ៉ាងម៉េចទេរូបរាងមិនដូចគេនៅក្រមុំ ប៉ុន្តែពេញចិត្តទទួលយកគ្រប់យ៉ាង» ៕

អត្ថបទដែលជាប់ទាក់ទង