DJ Soda ទប់ទឹកភ្នែកមិនជាប់ ក្រោយបានស្ដាប់រឿងរ៉ាវរបស់ក្មេងស្រីដែលបានរងនូវរំលោ.ភបំពា.ននៅអង្គការមួយនេះ

កាលពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនអ្នកលេងនៅលើបណ្ដាញសង្គមចាប់អារម្មណ៍ ក្រោយអ្នកទាំងពីរបាន ទៅជួបសួរសុខទុក្ខជាមួយក្មេងៗដែលបានរងនូវរំលោភបំពាន នៅក្នុងអង្គការ Afesip Cambodia ។

ក្នុងនោះដែរ អ្វីដែលកាន់តែធ្វើមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះគឺបានឃើញវត្តមានរបស់ DJ ល្បីឈ្មោះម្នាក់គឺ DJ Soda ក៏បានទៅជួបសួរសុខទុក្ខជាមួយក្មេងៗដែលបានរងនូវការរំលោភបំពាននេះជាមួយ លោកជី ដេវីត និងភរិយាផងដែរ ។

ខណៈបានជួបជាមួយក្មេងស្រីដែលរងគ្រោះជាច្រើនអ្នក និងបានស្ដាប់ពីរឿងវ៉ាងរបស់ពួកគេហើយ បានធ្វើឲ្យ DJ Soda មានក្ដីអាណិតជាខ្លាំងរហូតដល់ហូរទឹកភ្នែក ព្រោះនេះគឺជាលើកទីមួយហើយដែលនាងបានស្ដាប់នូវរឿងវ៉ាវទាំងនេះ លើសពីនោះទៀត ជី ដេវិត និង ទេព បូព្រឹក្ស ព្រមទាំង DJ Soda ក៏បានជូនជាថវិការចំនួន ៦ ពាន់ដុល្លារ ជូនដល់អង្គរ Afesip Cambodia និងបានថតរូបជាមួយក្មេងៗដោយស្នាមញញឹម និងក្ដីស្រលាញ់ទុកជាអនុស្សាវរីយថែមទៀតផង៕

 

អត្ថបទដែលជាប់ទាក់ទង