ព្រះអង្គ គូ សុភាព លើកទឹកចិត្តដល់កូនកម្លោះកូនក្រមុំទាំងឡាយឲ្យចេះធ្វើបុណ្យ និងបរិច្ចាគប្រាក់ក្នុងថ្ងៃរៀបការដូចជា ហេង វិសាល និងស្រីនា

ក្រោយអ្នកផលិតមាតិកាល្បីឈ្មោះ ហេង វិសាល និង ស្រីនា បានរៀបការក្លាយជាម្ដាយប្រពន្ធស្របច្បាប់តាមប្រពៃណី ក្រោយបានរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏ធំមួយ ដែលទទួលបានការចាក់ខ្លាំងពីសំណាក់មហាជនកាលពីពេលថ្មីៗកន្លងទៅ ។

បន្ទាប់ពីរៀបចំពិធីមង្គលការចប់រួចរាល់ហើយនោះ គូស្វាមីភរិយាថ្មីមួយគូនេះបានធ្វើរឿងដ៏ភ្ញាក់ផ្អើល ដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់ពួកគេទាំងពីរ ដែលបានបរិច្ចាគថវិកាជូនទៅមន្ទីរពេទ្យគន្ធបុប្ផាចំនួន ៥០០០ ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរចំនួន ៥០០០ ដុល្លារ ។

ខណៈកាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ គូស្វាមីភរិយាថ្មីក៏បានទៅធ្វើពិធីកាត់ចំណងដៃនៅវត្តគល់ទទឹង ក្នុងនោះដែរ ព្រះអង្គ គូ សុភាព ក៏បានបង្ហោះរូបនៃពិធីកាត់ចំណងដៃរបស់ ហេង វិសាល និងស្រីនា ដោយព្រះអង្គក៏បានភ្ជាប់មកជាមួយខ្លឹមសារថា «លើកទឹកចិត្តដល់កូនកម្លោះកូនក្រមុំទាំងឡាយ ឲ្យចេះធ្វើបុណ្យថ្ងៃរៀបការ ដោយបរិច្ចាគប្រាក់ខ្លះសម្រាប់មន្ទីរពេទ្យ ដូចប្អូនប្រុសវិសាល និងប្អូនស្រី ស្រីនា បានធ្វើ។ វាជាសប្បុរសធម៌ផង ជាបុណ្យកុសលផង ជាមង្គលសិរីសួស្ដីផង»៕

អត្ថបទដែលជាប់ទាក់ទង