ក្រោយគេថាខ្លួនជាជនទី៣ គូស្នេហ៍ថ្មីរបស់លោក យឿន ពិសី ចេញមកទម្លាយពីដំណើរដើមទងទំនាក់ទំនងរបស់ពួកគេទាំងពីរគឺបែបនេះ
នៅថ្មីៗនេះមហាជនជាច្រើនពិតជាបានដឹងហើយ អំពីរឿងរ៉ាវលែងលះគ្នារបស់តារាចម្រៀង លោក យឿន ពិសី និងអតីតភរិយា ដោយក៏បានបង្ហោះសារជារឿយៗពីជីវិតឯកជនរបស់លោក
ក្រោយលែងលះគ្នាជាមួយភរិយាបានមួយរយៈស្រាប់តែលោក យឿន ពិសី ក៏បានបង្ហោះរូបភាព ដោយបានសារភាព និងបញ្ជាក់ច្បាស់ៗថាលោកមានគូអនាគតថ្មីហើយ ។
តាមរយៈការទម្លាយពីទំនាក់ទំនងរបស់លោកជាមួយ គូស្នេហ៍ថ្មីនេះដែរ ក៏ត្រូវបានមហាជនអ្នកលេងនៅលើបណ្ដាញសង្គមជាច្រើន លើកឡើងជាប្រធានបទវែកញែកនៅលើបណ្ដាញសង្គមថាគូស្នេហ៍ថ្មីរបស់លោកគឺជាជនទី ទើបបានធ្វើឲ្យលោកនិងអតីតភរិយាលែងលះគ្នា បើទោះបីជាតារាចម្រៀងរូបនេះបានបញ្ជាក់រួចហើយថា លោកបានលែងលះគ្នាជាមួយអតីតភរិយាមួយរយៈពេលធំដែរហើយ ទើបចាប់ផ្ដើមមានទំនាក់ទំនងជាមួយគូស្នេហ៍ថ្មីរបស់លោកនេះ ។
ងាកមកគូស្នេហ៍ថ្មីរបស់លោក យឿន ពិសី ដែលមានឈ្មោះថា លីដា សុវណ្ណ វិញក្រោយបានដឹងពីការលើកឡើងរបស់មហាជនដែលបានបញ្ចេញមតិផ្សេងៗគ្នាជាច្រើនហើយនោះ នាងក៏បានចេញមុខមកបង្ហោះសារដោយបានរៀបរាប់ថា នាងមិនមែនជាជនទី ៣ ទេ ដោយរឿងរ៉ាវដំបូងគឺ«ក្រោយពេលដែល ពិសី លែងលះគ្នា ពិសី អត់មានសល់អ្វីទេ ហើយថែមទាំងត្រូវសម្រាកពីការងារដើម្បីវះកាត់ភ្នែកទៀតផង។ ក្នុងអំឡុងពេលវះកាត់ គាត់ត្រូវការអ្នកមើលថែជាចាំបាច់ ដោយក្ដីអាណិតអាសូរ ព្រោះឃើញគាត់ពិតជាលំបាកខ្លាំង ទើបខ្ញុំព្រមចូលក្នុងជីវិតគាត់ មើលថែគាត់រហូតវះកាត់បានជោគជ័យ។ នៅពេលដែលគាត់សះស្បើយហើយការងារគាត់បានដំណើរការឡើងវិញ អតីតប្រពន្ធគាត់ក៏បានឆាតមកខ្ញុំ សូមឱ្យខ្ញុំចាកចេញពីជីវិតប្ដីគាត់ ដើម្បីឲ្យពួកគាត់បានត្រូវរ៉ូវគ្នាវិញ ខ្ញុំក៏យល់ព្រមចាកចេញ ហើយផ្ដាច់ទំនាក់ទំនងទាំងអស់ពីពិសី ហើយសន្យានឹងធ្វើតាមសំណើរបស់អតីតភរិយារបស់ពិសីទាំង ដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែមិនបានប៉ុន្មានម៉ោងក្រោយមក អតីតភរិយាពិសី ក៏បានឆាតមកខ្ញុំសុំឲ្យខ្ញុំត្រូវរ៉ូវគ្នាជាមួយពិសីហើយបន្តមើលថែនិងជួយពិសីវិញ ព្រោះពិសីកំពុងជួបការលំបាក និងខ្វះខាត។ គាត់ក៏បានសន្យាថាឈប់រំខានជីវិតពួកខ្ញុំទៀតហើយ។ ប៉ុន្តែ១រយ:ថ្មីៗនេះ ក៏មានជនខិលខូចលួចចូល Acc ខ្ញុំយករូបថត និង Video private របស់ខ្ញុំទៅផុសជាសាធារណៈ និងចែកចាយបន្តគ្នាក្នុងចេតនាចង់បំផ្លាញពួកខ្ញុំ និងលាបពណ៍ដើម្បីអោយបងប្អូនមហាជនគិតថា ពិសី មានជនទីបី។ សូមបងប្អូនមេត្តា ថ្លឹងថ្លែងនិងពិចារណាហេតុផលសិនមុននិងវាយប្រហាខ្ញុំនិងពិសី សង្ឃឹមថាព្យុះភ្លៀង១មេដ៏ធំនេះមិនធ្វើអោយពួកខ្ញុំដួលហើយបាក់ទឹកចិត្តនោះទេ» ៕