តស់! ណាត់មិត្តភក្កិទៅទស្សនាពិព័រណ៍មិនអចិន្ត្រៃយ៍របស់សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ដោយឥតគិតថ្លៃនិងបើកឲ្យចូលទស្សនារហូតដល់ដើមខែកញ្ញា

សារមន្ទីរ ព្រះស្រីឦសានវរ្ម័ននឹងមានការតាំងពិព័រណ៍មិនអចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ ដោយឥតគិតថ្លៃ ស្តីអំពី “ពណ៌ពីអតីតកាល៖ ទិដ្ឋភាពនៃប្រទេសកម្ពុជា តាមរយៈគំនូរនៅតាមវត្តអារាម” ទាំងអស់គ្នា ការតាំងពិព័រណ៍នេះ បង្ហាញពីរូបគំនូរដែលបានគូរនៅលើជញ្ជាំងវត្តអារាមក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៨៩០ ដល់ឆ្នាំ១៩៧០ និងរូបផ្ទាំងគំនូរថតដោយលោកស្រី Danielle និង លោក Dominique Guéret។

តាមរយៈផ្ទាំងគំនូរ អ្នកទស្សនាអាចស្វែងយល់ពីទិដ្ឋភាពប្រពៃណី និងសាសនាលាយឡំចម្រុះជាមួយនឹងសហសម័យ។ ក្នុងពិព័រណមានបង្ហាញផ្ទាំងគំនូរ ៦៩ ផ្ទាំង ដកស្រង់ចេញពីវត្តអារាមចំនួន ៧០ វត្ត ដែលមានទីតាំងនៅក្នុងខេត្តចំនួន ១១ នៃប្រទេសកម្ពុជា។ រូបគំនូរទាំងអស់ បានឆ្លុះបញ្ចាំងមួយផ្នែកអំពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា បច្ចេកវិទ្យា វប្បធម៌ នយោបាយ និងសង្គមទៅតាមសម័យកាល ដែលប្រទេសកម្ពុជាធ្លាប់បានឆ្លងកាត់នូវដំណាក់កាលទំនើបកម្ម និងជាការបង្ហាញពីភាពរីកចម្រើនទៅកាន់ពិភពខាងក្រៅ។

– រយៈពេល៖ បើកឲ្យចូលទស្សនារហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៤
– ទីតាំង៖ សារមន្ទីរ ស.ស.រ ច្រកចូលផ្លូវ ១០២
– ការចូលទស្សនា៖ ឥតគិតថ្លៃសម្រាប់សាធារណជនទូទៅ
– វត្ថុអនុស្សាវរីយ៍៖ មានតាំងលក់ផ្ដាច់មុខនូវប័ណ្ណប្រៃសនីយ៍ដែលជាផ្នែកនៃពិព័រណ៍
លោកអ្នកអាចថតរូប និងវីឌីអូលេងកម្សាន្តនៅក្នុងសាលតាំងពិព័រណ៍មិនអចិន្ត្រៃយ៍នៃសារមន្ទីរ ស.ស.រ។
ប្រភព៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័

 

អត្ថបទដែលជាប់ទាក់ទង