ដឹងមូលហេតុច្បាស់ហើយ ! ករណីឆេ.ះឡានក្រុងនៅប្រទេសថៃកណ្ដាលមកពីធុងហ្គាសមួយបានធ្លា.យពេលកំពុងធ្វើដំណើរ
យោងតាមសារព័ត៌មាន BangKok Post ពេលនេះប៉ូលីសថៃបានរកឃើញពីមូលហេតុនៃករណីឆេះឡានក្រុងហើយគឺ កណ្ដាលមកពីធុងហ្គាសមួយបានធ្លាយពេលកំពុងធ្វើដំណើរ។
លើសពីនេះ ប៉ូលីសបានបន្ថែមពីការរកឃើញធុងហ្គាសចំនួន ១១ ដែលមានតែធុងហ្គាសចំនួន ៦ ប៉ុណ្ណោះដែលមានការចុះបញ្ជីត្រឹមត្រូវ រីឯចំនួន ៥ ទៀតត្រូវបានគេលួចដាក់ដោយមិនមានការចុះបញ្ជីត្រឹមត្រូវនោះទេ។
យ៉ាងណាមិញដោយសារតែ ធុងហ្គាសចំនួន ៥ ធ្វេសប្រហែសជាមួយការចុះបញ្ជីត្រឹមត្រូវ ទើបធ្វើឲ្យមានធុងហ្គាសមួយបានធ្លាយដោយនឹកស្មានមិនដល់ នោះហើយជាមូលហេតុដែលធ្វើឲ្យមានករណីឆេះឡានក្រុង និង ឆក់យកជីវិតក្មេងៗ និង អ្នកគ្រូ សរុប ២៥ នាក់បែបនេះ។
ប្រភព ៖ BangKok Post