អស្ចារ្យណាស់! មុឺន មេឃា បានយកឈ្នះកីឡាករ វៀតណាម ក្នុងវិញ្ញាសារវូវីណាម ដោយលទ្ធផល…

អបអរសាទរ ដល់កីឡាករជម្រើសជាតិ កម្ពុជា មុឺន មេឃា ដែលបានយកឈ្នះទៅលើកីឡាករ វៀតណាម លើវិញ្ញាសាវូវីណាម ក្នុងលទ្ធផល ៤-១  ហើយគាត់ក៏បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្តើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ ។

ពិតណាស់ កីឡាករ មុឺន មេឃា ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតទល់ជាមួយកីឡាករ វៀតណាម ក្នុងវិញ្ញាសារវូវីណាម នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ។ ដោយ មុឺន មេឃា បានកក់ មេដាយប្រាក់ រួចហើយ នៅក្នុងការប្រកួតនោះ នៅតែដណ្តើមយកមេដាយមាស នៅរគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី ៣២ នេះប៉ុណ្ណោះ។

គួបញ្ជាក់ថា កីឡាករ មុឺន មេឃា នឹងត្រូវប្រកួតជាមួយកីឡាករ ថៃ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមយកមេដាយមាស ក្នុងវិញ្ញាសារវូវីណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ៕

អត្ថបទដែលជាប់ទាក់ទង