ពិតជាអស្ចារ្យពេកហើយ! មុឺន មេឃា បានឈ្នះមេដាយមាស ក្នុងវិញ្ញាសារវូវីណាម ទៅលើកីឡាករ ថៃ…

ពិតជាអស្ចារ្យពេកហើយ! អបអរសាទរ ទៅដល់កីឡាករ មុឺន មេឃា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសារវូវីណាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ក្រោយបានយកឈ្នះកីឡាករ ថៃ Yawanophat ក្នុងលទ្ធផល ៤ទល់និង៣ ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។

ពិតណាស់ ការពីរព្រឹកមិញ មុឺន មេឃា ក៏ធ្វើបានល្អខ្លាំងដែរ ដោយបានយកឈ្នះទៅលើកីឡាករ វៀតណាម ក្នុងលទ្ធផល ៤ទល់និង១ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២។ ហើយក៏បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ដោយជូបកីឡាករ ថៃ ដើម្បីដណ្តើមយកមេដាយមាស។ តែចុងក្រោយ មេឃា ក៏ធ្វើបានយ៉ាងល្អក្នុងការប្រកួតនោះ ដោយដណ្តើមយកមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជូនជាតិបាន។

គួបញ្ជាក់ថា ជ័យជម្នះនេះក៏ជាមេដាយមាស ទីពីរបស់កីឡាករ មុឺន មេឃា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក៣២ ផងដែរ។ ការឈ្នះមេដាយមាស លើកទី១ របស់គាត់ គឺនៅប្រទេស វៀតណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ ៕

អត្ថបទដែលជាប់ទាក់ទង