នៅសុខៗមានសំអាងការមួយបង្ហោះរូបបេក្ខជន MasterChef Cambodia ពីររូបហើយអរគុណពួកគេសម្រាប់ថ្ងៃពិសេស

ពិតណាស់សម្រាប់អ្នកគាំទ្រនិងទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ច្បាស់ជាបានស្គាល់ច្បាស់ហើយពីបេក្ខជនពីររូបដែលមានភាពលេចធ្លោ និងតែងតែបង្ហាញសកម្មភាពស្និតស្នាលគ្នាខ្លាំងទាំងនៅក្នុងការប្រកួត និងជីវិតខាងក្រៅនោះគឺ ដាឡែន និង ម៉ាលីន ហើយអ្នកទាំងពីរក៏ត្រូវបានអ្នកគាំទ្រដាក់ការសង្ស័យថាពួកគេអាចនឹងមានទំនាក់ទំនងពិសេសលើសពីមិត្តក្នុងការប្រកួតជាមួយគ្នាថែមទៀតផង ។

យ៉ាងមិញស្រាប់នៅថ្មីៗនេះ ក៏មានគណនី Tiktok មួយឈ្មោះ អាស៊ាន សំអាងការ បានបង្ហោះរូបរបស់ ដាឡែន និង ម៉ាលីន ដោយភ្ជាប់មកជាមួយ Caption ថា « អរគុណច្រើនៗប្អូនទាំងពីរនាក់សម្រាប់ថ្ងៃពិសេស ជួបគ្នាថ្ងៃស្អែក » តាមរយៈការបង្ហោះមួយដែរបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេពិតជារំភើប និងបានចូលទៅ Comment អបអរសាទរយ៉ាងច្រើនព្រោងព្រាត ក្នុងនោះដែរក៏មានអ្នកគាំទ្របានសួរទៅកាន់ ដាឡែន និង ម៉ាលីន « ថាពិតឬអត់បង ?» ស្រាប់តែ ម៉ាលីន បានចូលទៅឆ្លើយតបវិញថា « អត់ដឹងទេ និងភ្ជាប់មកជាមួយ Emogi បិតមួយចំហៀង» រីឯអ្នកគាំទ្រផ្សេងៗក៏បានចូលទៅបញ្ចេញមតិថា « ខ្លាចតែថតសម្អាងការទេ តែបើមែនទែនអបអរសាទរ», «បើជាការេពិត Fan រំភើបខ្លាំងណាស់ តែខ្លាចពួកគាត់ថតសំអាងការ » , «មែនទែនក៏លេង អត់ទេ សប្បាយចិត្តខ្លាំងៗ» ។

សូមបញ្ជាក់ផងដែរថា សម្រាប់ការបង្ហោះរបស់ម្ចាស់គណនីខាងលើគឺបានបង្ហោះកាលពីយប់ទី០៩ ខែកញ្ញា ឆ្នាំ២០២៤ ហើយចំពោះដំណឹងល្អរបស់ ដាឡែន និង ម៉ាលីន ជាការពិតឬត្រឹមតែថតសំអាងការនោះ ក៏នៅមិនទាន់ច្បាស់ការមួយភាគរយដែរ ខណៈម្ចាស់សំអាងការបានបញ្ជាក់ថា ចាំតាមដាននៅថ្ងៃបន្ទាប់ ៕

 

 

@ahbongpheak1

@Dalet Chao @Chhay Dara Malin

♬ original sound – អាស៊ាន សំអាងការ 086 50 70 90 – អាស៊ាន សំអាងការ 086 50 70 90

អត្ថបទដែលជាប់ទាក់ទង