តោះមកវិភាគពូល A នៃវិញ្ញាសាបាល់ទាត់បុរសដែលកម្ពុជាស្ថិតនៅក្នុងពូលនេះ

ស៊ីហ្គេម២០២៣៖ ថ្ងៃស្អែកនេះគឺជាប្រកួតទីចុងក្រោយសម្រាប់ពូល A  បន្ទាប់ពីប្រកួតបាន ៣ ប្រកួតរួចមក ( ទីម័រ លេង ៤ដងហើយ ) គឺបានឃើញថា ក្រុមបាល់ទាត់ ឥណ្ឌូនេស៊ីមាន ៩ ពិន្ទូ ឈរ​នៅ​កំពូលតារាង និងឡើង​ទៅ​វគ្គ ៤ ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បើទោះសល់មួយប្រកួតទៀតក៏ដោយ ចំណែកឯ ភូមា ឈរនៅលេខរៀងទី២ មាន ៦ពិន្ទុ គ្រាប់ចំនេញ -2គ្រាប់ ភូមាត្រូវការឈ្នះ រឺ ស្មើ ក្នុងការប្រកួត​ក្រោយនេះ (បើគិតតាមរូបមន្ត Head To Head) ទើបអាចឡើងទៅវគ្គបន្តបាន រីឯ​កម្ពុជា ឈរនៅលេខរៀងទី៣ មាន ៤ ពិន្ទុ មានគ្រាប់ចំនេញ 2 គ្រាប់ កម្ពុជាត្រូវការឈ្នះជាដាច់ខាត និងរង់ចាំមើលថា ភូមាចាញ់រឺស្មើផងដែរ (បើគិតរូបមន្តគ្រាប់ចំនេញ) ទើបអាចឡើងទៅវគ្គបន្តបាន ចំពោះ​ក្រុមទីម័រ ឈរនៅ​លេខរៀងទី៤ មាន ៣ពិន្ទុ និងងបានប្រកួត ៤ ដង មុនគេ ដូច្នេះត្រូវធ្លាក់ចេញហើយ ខណៈដែល​ហ្វីលីពីន ឈរនៅលេខរៀងទី៥ មាន ១ពិន្ទូ និងក៏ត្រូវបានធ្លាក់ មិនអាចឡើងទៅវគ្គបន្តដូចគ្នាជាមួយទីម័រ។

បញ្ជាក់ផងដែរថា ការប្រកួតចុងក្រោយ ហ្វីលីពីន នឹងជួបជាមួយ ភូមា នៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ១០ ខែ ឧសភា ២០២៣ ចំណែកកម្ពុជា ត្រូវជួបជាមួយ ឥណ្ឌូនេស៊ី ចាប់ពីវេលាម៉ោង ៧ យប់តទៅ នៅថ្ងៃស្អែកនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង