ក្រុមហ៊ុន Google បានចេញសេចក្តីប្រកាសថានឹងលុបគណនីអសកម្មចោលទាំងអស់

ប្រសិនបើអ្នកមិនបានចូលទៅក្នុងគណនី Google របស់អ្នកអស់រយៈពេលយូរមកហើយនោះ អ្នកត្រូវចូលម្តងទៀតប្រសើរជាងបាត់បង់វា។ ក្រុមហ៊ុន Google បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងចាប់ផ្តើមលុប គណនីណាដែលអសកម្មយ៉ាងហោចណាស់ ពីរឆ្នាំចោល ដែលជាវិធានការមួយដែលក្រុមហ៊ុននិយាយថា មានគោលបំណងការពារហានិភ័យសុវត្ថិភាព។ គោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាពចូលជាធរមានភ្លាមៗ ប៉ុន្តែ Google បាននិយាយថា ខ្លួននឹងចាប់ផ្តើមលុបគណនីរហូតដល់ខែធ្នូ។ ក្រុមហ៊ុនគ្រោងនឹងផ្ញើការជូនដំណឹងព្រមានជាច្រើនដល់អ្នកប្រើប្រាស់ និងធ្វើការសម្គាល់គណនីអសកម្មជាដំណាក់កាល។

គណនីដំបូងដែលត្រូវបានបិទមានលក្ខណៈដូចជា បានបង្កើតឡើងហើយមិនបានយកប្រើប្រាស់ សាជាថ្មីបន្ទាប់ពីពេលបង្កើត ។ Google បាននិយាយថា គោលការណ៍នេះក៏នឹងប៉ះពាល់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយទុកឱ្យស្ថាប័នដូចជាសាលារៀន និងអាជីវកម្មមិនត្រូវបានប៉ះពាល់នោះទេ។ Google បាននិយាយថាការសម្រេចចិត្តរបស់ខ្លួនគឺផ្អែកលើការរកឃើញផ្ទៃក្នុងដែលថា គណនីចាស់ៗទំនងជាពឹងផ្អែកលើពាក្យសម្ងាត់ដែលបានកែច្នៃឡើងវិញ ហើយទំនងជាមិនសូវប្រើវិធានការសុវត្ថិភាពថ្មីៗដូចជាការផ្ទៀងផ្ទាត់ពីរដំណាក់កាល ដែលធ្វើឲ្យពួកគេងាយរងគ្រោះទៅនឹងបញ្ហាដូចជាការបន្លំ ការលួចចូលជាដើម និងសារឥតបានការផងដែរ។ ការសម្រេចចិត្តលុបគណនីនេះ គឺដើរមួយជំហានមុនគោលការណ៍ចាស់។ នៅឆ្នាំ 2020 Google បាននិយាយថា អ្នកប្រើប្រាស់នឹងលុបខ្លឹមសាររបស់ពួកគេចេញពីសេវាកម្មដែលពួកគេបានឈប់ប្រើប្រាស់ ប៉ុន្តែគណនីរបស់ពួកគេនឹងមិនត្រូវបានលុបឡើយ។

ដើម្បីរក្សាទុកគណនីរបស់អ្នក អ្វីដែលអ្នកត្រូវធ្វើគឺចូលទៅគណនី Google របស់អ្នក ឬសេវាកម្ម Google ណាមួយ ហើយត្រូវអានអ៊ីមែល មើលវីដេអូ ធ្វើការស្វែងរកតែមួយ ឬសកម្មភាពមួយចំនួនផ្សេងទៀតដើម្បីរក្សាគណនីរបស់អ្នក៕

 

អត្ថបទដែលជាប់ទាក់ទង