រាជរដ្ឋាភិបាលវៀតណាមផ្តល់ប្រាក់លើកទឹកចិត្តអោយក្រុមបាល់ទាត់ជម្រើសនារីក្រោយចប់សុីហ្គេម

ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម ទទួល​បាន​ប្រាក់​រង្វាន់លើកទឹក​ចិត្ត​ពី​រាជរដ្ឋាភិបាលរបស់ខ្លួន ក្រោយ​បញ្ចប់​ភារកិច្ច​នៅក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេមដែលដណ្ដើម​បានមេដាយ​​មាសនៅកម្ពុជា កាល​ពី​ពេល​ថ្មីៗនេះ។

សហព័ន្ធកីឡា​បាល់ទាត់​វៀតណាម បាន​បង្ហោះ​កាល​ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមជម្រើសជាតិនារីវៀតណាម ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ ៦០០លានដុង បន្ទាប់ពីទទួលមេដាយមាស នៅសុីហ្គេម។

គួរបញ្ជាក់ថា ក្រុម​បាល់​ទាត់​ជម្រើសជាតិ​នារី វៀតណាម ដណ្ដើម​បាន​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើសជាតិ​នារី មីយ៉ាន់​ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុង​លទ្ធផល ២ទល់និង០៕

អត្ថបទដែលជាប់ទាក់ទង