Apple វាយលុកកិច្ចព្រមព្រៀង semiconductor ធំ ដែលផលិតនៅអាមេរិក
Apple បាននិយាយថា ខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងតម្លៃរាប់ពាន់លានដុល្លារជាមួយនឹងក្រុមហ៊ុនផលិតបន្ទះឈីប Broadcom ដើម្បីប្រើគ្រឿងបន្លាស់ដែលផលិតនៅអាមេរិកបន្ថែមទៀត។
ក្រោមកិច្ចព្រមព្រៀងរយៈពេលជាច្រើនឆ្នាំ ក្រុមហ៊ុនអាមេរិកទាំងពីរនឹងអភិវឌ្ឍសមាសធាតុសម្រាប់ឧបករណ៍ 5G ដែលនឹងត្រូវបានរចនាឡើង និងផលិតនៅអាមេរិក។ Apple និយាយថា កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃផែនការ ដែលខ្លួនបានប្រកាសក្នុងឆ្នាំ 2021 ដើម្បីវិនិយោគ $430bn (£346bn) នៅក្នុងសេដ្ឋកិច្ចអាមេរិក។ ការផ្លាស់ប្តូរនេះកើតឡើង នៅពេលដែលជម្លោះពាណិជ្ជកម្មផ្តោតលើឧស្សាហកម្មបច្ចេកវិទ្យាកាន់តែខ្លាំងក្លា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
ជម្លោះដ៏រ៉ាំរ៉ៃនេះបានមើលឃើញថា សហរដ្ឋអាមេរិកបានដាក់វិធានការជាបន្តបន្ទាប់ប្រឆាំង នឹងឧស្សាហ៍កម្មផលិត បន្ទះឈីបរបស់ប្រទេសចិន និងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីជំរុញវិស័យ semiconductor របស់អាមេរិក។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើង ពីសមាជិកសភាគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ជុំវិញការពឹងផ្អែកលើក្រុមហ៊ុនផលិត និងគ្រឿងបន្លាស់របស់ចិន។
ក្រុមហ៊ុន Apple បាននិងកំពុងធ្វើពិសោធកម្មខ្សែ សង្វាក់ផ្គត់ផ្គង់របស់ខ្លួនជាបណ្តើរៗ ដោយឧបករណ៍របស់ខ្លួនជាច្រើនទៀត ឥឡូវនេះផលិតនៅក្នុងប្រទេសដូចជាឥណ្ឌា និងវៀតណាម។ កាលពីឆ្នាំមុន ខ្លួនបាននិយាយថា ខ្លួននឹងទិញ semiconductors ពីរោងចក្រដែលកំពុងសាងសង់នៅរដ្ឋ Arizona សហរដ្ឋអាមេរិក ដោយក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC ។
នៅឆ្នាំ 2022 ក្រុមហ៊ុន Apple ក៏បានប្រកាសពីផែនការផលិត iPhone 14 នៅក្នុងប្រទេសឥណ្ឌា ដែលជាព្រឹត្តិការណ៍ ដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ក្នុងការធ្វើពិសោធកម្មការផលិតនៅខាងក្រៅប្រទេសចិន។ ការផ្លាស់ប្តូរនេះបានពង្រីកប្រតិបត្តិ ការផលិតកម្មឥណ្ឌារបស់ក្រុមហ៊ុននេះ ដោយវាបាននិងកំពុងផលិតទូរស័ព្ទ iPhone នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងចាប់តាំងពីឆ្នាំ 2017 ។ ភាពតានតឹងរវាងអាមេរិក និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ និយតករ cyberspace របស់ប្រទេសនេះបានប្រកាសកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់អាមេរិកបង្ក “ហានិភ័យសុវត្ថិភាពបណ្តាញធ្ងន់ធ្ងរ” ។
អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង