ប្រធានថ្មីធនាគារពិភពលោកថា ត្រូវតែជំរុញដល់ការវិនិយោគឯកជនដើម្បីផ្លាស់ប្តូរបរិយាកាស

លោក Ajay Banga ប្រធានថ្មីរបស់ធនាគារពិភពលោកបាននិយាយកាលពីថ្ងៃទី ១១ ខែមិថុនានេះថា ធនាគារពិភពលោកត្រូវតែប្រើប្រាស់ “ការទទួលយកព័ត៌មានដែលមានហានិភ័យ” ដើម្បីលើកទឹកចិត្តអ្នកវិនិយោគឯកជនឲ្យចូលរួមកាន់តែច្រើនក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការដោះស្រាយជាមួយនឹងការប្រែប្រួលអាកាសធាតុ និងប្រភពថាមពលឥន្ធនៈដ៏សន្ធប់នេះ។

លោក Banga បានប្រាប់កម្មវិធី ‘Fareed Zakaria GPS’ របស់ទូរទស្សន៍ CNN ថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីពង្រីកសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារពិភពលោក និងកែប្រែគំរូអាជីវកម្មរបស់ខ្លួន អាចមានសក្តានុពលអាចរំដោះ “រាប់សិបពាន់លានដុល្លារ” ប៉ុន្តែមិនមែនជាការប៉ាន់ប្រមាណថា ពាន់លានដុល្លារដែលត្រូវការ ដើម្បីធានាថាមពលត្រឹមត្រូវនោះទេ។

លោក Banga ជាអតីតនាយកប្រតិបត្តិ Mastercard ដែលចូលកាន់តំណែងកាលពីថ្ងៃទី ២ ខែមិថុនា បានបន្តថា ដើមទុនផ្នែកឯកជនមានសារៈសំខាន់ណាស់ ចាប់តាំងពីមូលនិធិពីរដ្ឋាភិបាល សប្បុរសជន ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ពហុភាគី (MDBs) នឹងមិនគ្រប់គ្រាន់ ដើម្បីជួយប្រទេសក្រីក្រសម្របខ្លួន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនោះទេ។

Banga ដែលបាននឹងទៅបំពេញទស្សនកិច្ចនៅប្រទេសប៉េរូ និងហ្សាម៉ាអ៊ីកកាលពីក្នុងសប្តាហ៍នេះ បាននិយាយថា “មធ្យោបាយតែមួយគត់ឆ្ពោះទៅមុខ គឺត្រូវស្វែងរកមធ្យោបាយ ដើម្បីធ្វើឲ្យវិស័យឯកជនជឿថា នេះគឺជាផ្នែកនៃអនាគតរបស់ពួកគេ ហើយអ្វីដែលខ្ញុំគិតថា យើងត្រូវធ្វើគឺ… ស្វែងរកមធ្យោបាយនៅក្នុងប្រព័ន្ធ MDB ដើម្បីគិតពីសៀវភៅលេងផ្សេង ដើម្បីទទួលយកហានិភ័យដែលពួកគេមិនអាចទទួលយកបាន”។

លោកបានបន្តថា ក្រុមហ៊ុនឯកជនត្រូវបានកំណត់ដើម្បីផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន ហើយមិនអាចទទួលយកហានិភ័យដែលពាក់ព័ន្ធបានទេ ប៉ុន្តែធនាគារអាចជួយបាន ហើយនោះជាប្រភេទនៃអ្វីដែលយើងអាចធ្វើជាមួយនឹងហានិភ័យដែលមានការជូនដំណឹង ” ដោយកត់សម្គាល់ថា ថាមពលកកើតឡើងវិញ ឥឡូវនេះមានតម្លៃថោក ជាងឥន្ធនៈហ្វូស៊ីល ដោយសារការកែលម្អការផ្ទុក និងរយៈពេល។

លោកបានបន្ថែមថា អគ្គិសនីដែលមានតម្លៃសមរម្យ គឺជាចំណុចចាប់ផ្តើមដ៏សំខាន់សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន ប៉ុន្តែដំណោះស្រាយថ្មី គឺចាំបាច់ដើម្បីជៀសវាង “គំរូកំណើនដែលពឹងផ្អែកខ្លាំងលើការបំភាយឧស្ម័ន” ដែលតាមពីក្រោយដោយប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ឬគ្មានក្តីសង្ឃឹមក្នុងការទប់ស្កាត់ការបំភាយឧស្ម័ននៅឆ្នាំ ២០៥០។

នាយកប្រតិបត្តិដើមកំណើតឥណ្ឌាត្រូវបានតែងតាំងដោយសហរដ្ឋអាមេរិកសម្រាប់ការងារនេះ ដោយសារតែការងារពីមុនរបស់លោកនៅក្នុងវិស័យឯកជន ហើយគាត់បានសន្យាថា នឹងកំណត់ឧបសគ្គសម្រាប់ការវិនិយោគកាន់តែច្រើន និងស្វែងរកវិធីដើម្បីបង្កើនផលប៉ះពាល់របស់ធនាគារ។

គួររំឮកថា Banga បានប្រាប់ CNN ថាគាត់ក៏នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់ប្រាក់កម្ចីពហុភាគី និងអង្គការអភិវឌ្ឍន៍ផ្សេងទៀត ហើយលោកនឹងត្រូវចូលរួមនៅក្នុងដំណើរទស្សនកិច្ចមួយនៅសប្តាហ៍នេះ ជាមួយប្រធានធនាគារអភិវឌ្ឍន៍អន្តរអាមេរិក Ilan Golfajn ដោយលោកបាននិយាយថា “យើងត្រូវការច្រើនដើម្បីធ្វើ តែអ្វីដែលយើងមិនត្រូវការគឺ silos ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង