ក្រុមហ៊ុន Microsoft ទទួលបានកំណត់ត្រាតម្លៃខ្ពស់ជិត ២,៦ ពាន់លានដុល្លារ
ភាគហ៊ុនរបស់ក្រុមហ៊ុនយក្ស Microsoft Corp (MSFT.O) បានកើនឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីផ្សារដ៏ប្រាកដប្រជាថ្ងៃអនាគត នៃបញ្ញាសិប្បនិមិត្ត (AI) នឹងជួយជំរុញក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សឲ្យទទួលបានមូលធនប័ត្រទីផ្សារកំណត់ត្រា ២.៥៩ ពាន់លានដុល្លារ។
ក្រុមហ៊ុន Microsoft ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុននាំមុខគេក្នុងការទទួលយកបច្ចេកវិទ្យា AI នៅក្នុងឧស្សាហកម្ម software ដោយសារការវិនិយោគដ៏ធំរបស់ខ្លួននៅក្នុង OpenAI ដែលជាក្រុមហ៊ុនចាប់ផ្តើមមានមូលដ្ឋាននៅសាន់ហ្វ្រាន់ស៊ីស្កូដែលជាម្ចាស់ Chatbot ChatGPT ដ៏ពេញនិយម។
កាលពីខែមុន ក្រុមហ៊ុន Microsoft បានចាប់ផ្តើមដាក់ចេញនូវការអាប់ដេត AI ជាច្រើន រួមទាំង ChatGPT ទៅកាន់សេវាកម្ម Azure cloud ក៏ដូចជាម៉ាស៊ីនស្វែងរក Bing របស់ខ្លួនផងដែរ ក្នុងការផ្លាស់ប្តូរមួយដែលស្វែងរកការប្រជែងដណ្តើមអំណាចនៃ Alphabet Inc (GOOGL.O) Google ចំពោះភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft បានបិទឡើង ៣.២% នៅតម្លៃ ៣៤៨.១០ដុល្លារ ក្នុងមួយហ៊ុនកាលពីថ្ងៃព្រហស្បតិ៍។
ភាគហ៊ុនដែលបានកើនឡើងច្រើនជាង ៤៥% ក្នុងឆ្នាំរហូតមកដល់បច្ចុប្បន្ន បានឈានដល់ការបិទកំណត់ត្រាមុនរបស់ខ្លួនចំនួន ៣៤៣.១១ដុល្លារ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ហើយកំណត់ត្រាខ្ពស់ក្នុងថ្ងៃនៃភាគហ៊ុនគឺ ៣៤៩.៦៧ ដុល្លារ គឺនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១។
លើសពីនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc (AAPL.O) ក៏សម្រេចបាននូវកំណត់ត្រាខ្ពស់នៃការបិទចំនួន ១៨៦.០១ដុល្លារ កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបក្រាហ្វិក Nvidia (NVDA.O) បានបង្កើតកំណត់ត្រាថ្មីនៅថ្ងៃនេះចំនួន ៤៣២.៨៩ដុល្លារ។
នៅព្រឹកថ្ងៃព្រហស្បតិ៍ អ្នកវិភាគ JPMorgan បានលើកឡើងពីគោលដៅតម្លៃរបស់ពួកគេលើភាគហ៊ុនរបស់ក្រុមហ៊ុនធំ Microsoft ដោយលើកឡើងពី AI ជំរុញតម្រូវការសម្រាប់ផលិតផលរបស់ក្រុមហ៊ុន ខណៈក្នុងចំណោមអ្នកវិភាគចំនួន ៥៣ នាក់ដែលគ្របដណ្តប់លើក្រុមហ៊ុន Microsoft មាន ៤៤ នាក់បានផ្តល់អនុសាសន៍ឲ្យទិញភាគហ៊ុន ហើយគោលដៅតម្លៃជាមធ្យមគឺ ៣៤០ដុល្លារ នេះបើយោងតាមទិន្នន័យរបស់ Refinitiv ។
អ្នកវិភាគ JPMorgan បានសរសេរនៅក្នុងកំណត់ត្រាមួយទៅកាន់អតិថិជនថា “យើងបញ្ជាក់ឡើងវិញនូវទស្សនៈដែលមានការកើនឡើងខ្ពស់របស់យើងលើ AI ជំនាន់ថ្មី ហើយបន្តមើលឃើញថាវាជំរុញឲ្យមានទំនុកចិត្តឡើងវិញចំពោះសិទ្ធិផ្តាច់មុខកម្មវិធីសំខាន់ៗ” ៕
អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង