សហរដ្ឋអាមេរិកពិចារណាលើការរឹតបន្តឹងថ្មីទៅលើការនាំចេញបន្ទះឈីប AI

កាលពីថ្ងៃទី២៨ ខែមិថុនា មន្ត្រីអាមេរិកកំពុងពិចារណាលើការរឹតបន្តឹងច្បាប់គ្រប់គ្រងការនាំចេញ ដែលត្រូវបានរចនាឡើង ដើម្បីពិនិត្យលំហូរនៃបន្ទះឈីប AI ទៅកាន់ប្រទេស ចិន ដោយ​កាត់​បន្ថយ​បរិមាណ​ថាមពល​កុំព្យូទ័រ​ដែល​បន្ទះ​ឈីបអាចមាន ខណៈរដ្ឋបាល លោក Biden កាលពីខែតុលាឆ្នាំមុនបានចេញនូវច្បាប់ដ៏ធំទូលាយមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីបង្កកឧស្សាហកម្ម semiconductor របស់ប្រទេសចិននៅនឹងកន្លែង ស្របពេលដែលសហរដ្ឋអាមេរិកបានចំណាយប្រាក់ឧបត្ថម្ភរាប់ពាន់លានដុល្លារទៅក្នុងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។

ប្រភពពីរបាននិយាយថា ការអនុវត្តចំពោះច្បាប់ទាំងនោះអាចនឹងមកដល់នៅចុងខែកក្កដា ប៉ុន្តែប្រភពមួយទៀតបានព្រមានថា សកម្មភាពរបស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងប្រទេសចិន ជារឿយៗត្រូវបានពន្យារពេល ហើយ​ក្រសួងពាណិជ្ជកម្មអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេជុំវិញបញ្ហានេះ ចំពោះការរឹតបន្តឹងច្បាប់ដែលអាចកើតមាននឹងប៉ះពាល់ខ្លាំងបំផុតដល់ Nvidia ដែលទីតាំងដ៏រឹងមាំនៅក្នុងទីផ្សារបន្ទះឈីប AI បានជួយធ្វើឲ្យវាមានតម្លៃ ១ ពាន់លានដុល្លារ កាលពីដើមឆ្នាំនេះ។

Kress របស់ Nvidia បាននិយាយកាលពីថ្ងៃពុធថា “យើងមិនរំពឹងថាការរឹតបន្តឹងបន្ថែមបែបនេះទេ ប្រសិនបើត្រូវបានអនុម័តនឹងមានផលប៉ះពាល់ជាសម្ភារៈភ្លាមៗលើលទ្ធផលហិរញ្ញវត្ថុរបស់យើង”  ខណៈ​សំណួរបានកើតឡើងអំពីរបៀបដែលច្បាប់ខែតុលានឹងមានប្រសិទ្ធភាពក្នុងការធ្វើឲ្យក្រុមហ៊ុនចិនអភិវឌ្ឍប្រព័ន្ធ AI មានភាពយឺតយ៉ាវ ហើយ ច្បាប់បច្ចុប្បន្នជុំវិញបន្ទះឈីប AI ពាក់ព័ន្ធនឹងការរឹតបន្តឹងមានចំនួនពីរ ការដាក់កំហិតមួយផ្តោតលើរបៀបដែលបន្ទះសៀគ្វីលឿនអាចទំនាក់ទំនងគ្នាទៅវិញទៅមក ដែលជាការសំខាន់ព្រោះប្រព័ន្ធ AI ដូចជា ChatGPT ត្រូវការបន្ទះឈីបរាប់ពាន់ដើម្បីភ្ជាប់ជាមួយគ្នា។

សូមបញ្ជាក់ថា ការដាក់កំហិតផ្សេងទៀត គឺផ្តោតលើចំនួនថាមពលកុំព្យូទ័រដែលបន្ទះឈីបអាចមាន ដោយឧទាហរណ៍ បន្ទះឈីប H800 ដែល Nvidia បានបង្កើតសម្រាប់ទីផ្សារប្រទេសចិន មានថាមពលកុំព្យូទ័រច្រើននៅក្នុងការកំណត់មួយចំនួនដែលប្រើក្នុងការងារ AI ជាបន្ទះឈីបរបស់ក្រុមហ៊ុនសម្រាប់ពិភពលោកទាំងមូល ប៉ុន្តែល្បឿននៃបន្ទះឈីបទៅបន្ទះឈីបរបស់វាមានកម្រិតផងដែរ៕

 

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង