ល្ងាចនេះការប្រកួតដ៏កក្រើករវាងក្រុម ផ្ការីកគ្រប់រដូវ ជួបជាមួយលោក ជីង ចក់ បានមកដល់ហើយ

បាល់ទាត់ខ្មែរ៖ ជំនួបដ៏អស្ចារ្យរវាងតារាសម្តែងល្បីៗគឺជាការប្រកួតបាល់ទាត់រវាងក្រុម ផ្ការីគ្រប់រដូវ ជួបជាមួយក្រុមលោក ជីង ចក់ ដែលជាការប្រកួតកម្មវិធី Charity មួយសម្រាប់រៃអង្គាសប្រាក់មូលនិធិជួយដល់មន្ទីពេទ្យ គន្ធបុប្ផាកម្ពុជារបស់យើង។

ការប្រកួតមួយនេះនឹងប្រព្រឹត្តឡើងនាវេលាម៉ោង៦ល្ងាច នៅទីលានស្តាតចាស់ ( Tiffy Army Fc ) ដែលបើកអោយចូលរួមទស្សនាដោយសេរីផងដែរ ។ ចំពោះទំរង់របស់ក្រុម ផ្ការីកគ្រប់រដូវ នឹងប្រើទំរង់ 4-3-3 ដែលមាន អ្នកចាំទីឈ្មោះ ម៉ាប់ ខ្សែការពារទាំង៤មាន នាយក្តី លោកគិរី លោក សាយ័ន្ត នឹងលោក ពីសិត រីឯខ្សែបម្រើទាំងបី តារាចម្រៀង គូម៉ា លោក កក្កដា និង សមាជិកចំនូលថ្មីតារាងចម្រៀង ភិទិ សម្រាប់ ខ្សែរប្រយុទ្ធមុតស្រួចទាំង៣ មាន តារាចម្រៀង Original ជេន តារាចម្រៀងសម្លេងស្អក ខេម នឹងប្រធានក្រុម នាយ ពាក់មី ចំណែកឯក្រុមខាងលោកជីងចក់មិនទាន់នឹងបង្ហាញទម្រង់លេងអោយបានដឹងនៅឡើយនោះទេ ។ បញ្ជាក់ផងដែរថា៖ ក្រុមលោកពាក់ មី ធ្លាប់ប្រកួតជាមួយក្រុម ផាន់រ៉ុង ម្តងរួចមកហើយដោយឈ្នះ ១៧ ទល់នឹង ១ ក្រោយចប់ការប្រកួតលោកពាក់មី ក៏បានបរិច្ចាគប្រាក់ជូន មន្ទីពេទ្យ គន្ធបុប្ផា ១ពាន់ដុល្លាសហរដ្ឋអាមេរិចផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង