Sarah Silverman ប្តឹងក្រុមហ៊ុន Meta, OpenAI ពីបទរំលោភទៅលើសិទ្ធិអ្នកនិពន្ធ

បច្ចេកវិទ្យា៖ កាលពីថ្ងៃទី៩ ខែកក្កដា តារាកំប្លែង Sarah Silverman និងអ្នកនិពន្ធពីរនាក់ទៀត បានដាក់ពាក្យប្តឹងពីបទរំលោភសិទ្ធិអ្នកនិពន្ធ ប្រឆាំងទៅនឹង Meta Platforms (META.O) និង OpenAI ពីបទប្រើប្រាស់មាតិការបស់ពួកគេដោយគ្មានការអនុញ្ញាត ដើម្បីបណ្តុះបណ្តាលគំរូភាសាបញ្ញាសិប្បនិម្មិត ដោយពាក្យបណ្តឹងនេះ មាន Silverman, Richard Kadrey និង Christopher Golden បានដាក់នៅតុលាការសហព័ន្ធ San Francisco កាលពីថ្ងៃសុក្រ ដោយចោទប្រកាន់ក្រុមហ៊ុនមេ Facebook ឈ្មោះ Meta និងក្រុមហ៊ុនផលិត ChatGPT OpenAI បានប្រើប្រាស់សម្ភារៈរក្សាសិទ្ធិដើម្បីបណ្តុះបណ្តាល chat bots ។

Meta និង OpenAI ដែលជាក្រុមហ៊ុនឯកជនគាំទ្រដោយ Microsoft Corp (MSFT.O) មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ កាលពីថ្ងៃអាទិត្យ ខណៈ Silverman, Kadrey និង Golden ចោទប្រកាន់ Meta និង OpenAI បានប្រើសៀវភៅរបស់ពួកគេដោយគ្មានការអនុញ្ញាត ដើម្បីបង្កើតអ្វីដែលគេហៅថាគំរូភាសាធំរបស់ពួកគេ ដែលក្រុមហ៊ុនផលិតរបស់ពួកគេដាក់ជាឧបករណ៍ដ៏មានអានុភាពសម្រាប់ស្វ័យប្រវត្តិកម្មភារកិច្ចដោយការចម្លងការសន្ទនារបស់មនុស្ស។

នៅក្នុងពាក្យបណ្ដឹងរបស់ពួកគេ ប្រឆាំងនឹងក្រុមហ៊ុន Meta ដើមបណ្តឹងចោទប្រកាន់ថា លេចធ្លាយព័ត៌មានអំពីអាជីវកម្មបញ្ញាសិប្បនិមិត្តរបស់ក្រុមហ៊ុនហើយ ការងាររបស់ពួកគេត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាតឡើយ៕

អត្ថបទបកប្រែដោយ៖ កញ្ញា មាស សំនៀង

អត្ថបទដែលជាប់ទាក់ទង