WOW! ថៃ រៀបចំការប្រកួតប្រដាល់ជាប្រវត្តិសាស្រ្ត​ រវាង Buakaw និង Pacquiao

នាយកប្រតិបត្តិ Fresh Air Festival គ្រោងនិងរៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់មួយទៀត នៅក្នុងប្រទេសថៃ ពោលគឺការប្រកួតប្រដាល់រវាងកីឡាករថៃ Buakaw Banchamek និងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao ហើយសម្រាប់សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាសអំពី​ព្រឹត្តិការណ៍​នេះ និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ផ្លូវ​ការ គឺ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី២១ ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បើយោងតាមការបង្ហោះលើ Facebook ដោយអ្នកសរសេរព័ត៌មានកីឡាដ៏ល្បីឈ្មោះមួយរូបរបស់ថៃ បានឲ្យដឹងថា៖ លោក Vinij Lertratanachai នាយកប្រតិបត្តិក្រុមហ៊ុន Fresh Air កំពុងរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិដ៏អស្ចារ្យដែលមានឈ្មោះថា “The Match 3” Buakaw និង​ឡើង​សង្វៀន​ប្រដាល់​ ​ប្រកួត​ជាមួយ Manny Pacquiao ដែលជាអតីត​ម្ចាស់​ខ្សែក្រវាត់​ប្រដាល់​ពិភពលោក​ ក្នុង​ប្រភេទ​ទម្ងន់​ជាច្រើន។

គួរបញ្ជាក់ផងដែរថា៖ ការ​ប្រកួត​រវាលកីឡាករថៃ Buakaw Banchamek និងស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao និង​ធ្វើ​ឡើង​នៅ​ខែ​មករា ឆ្នាំ​២០២៤ ក្នុង​ប្រទេស​ថៃ ចំណែកសន្និសីទសារព័ត៌មាន និងការចុះកិច្ចសន្យាជាផ្លូវការ និងធ្វើឡើងនៅសប្តាហ៍ក្រោយក្នុងអគារពាណិជ្ជកម្ម Icon Siam វេលាម៉ោង៤រសៀល ហើយ Pacquiao ក៏និង​មាន​វត្តមាន​ក្នុង​សន្និសីទ​កាសែតដែរ ហើយ​ទីកន្លែង​ប្រកួត​និង​ត្រូវ​បង្ហាញ​នៅ​ថ្ងៃ​នោះតែម្តង៕

អត្ថបទដែលជាប់ទាក់ទង