រ៉ូស ប្រឈមមុខនឹងផ្លូវច្បាប់ បើសិនជាមិនចេញមុខសូមទោសកូនៗរបស់លោក ឃុំ ប៉ុណ្ណាដែត (មានវីដេអូ )
សិល្ប៖ នៅយប់ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣នេះ ដែលលោក ឃុំ ប៉ុណ្ណាដែត និងភរិយា បានLive នៅលើបណ្ដាញសង្គមឆ្លើយតបទៅកាន់ រ៉ូស ព្រមទាំងបាននិយាយសង្កត់ធ្ងន់ៗនៅត្រង់ចំណុចដែល រ៉ូស បានជេរតិះដៀលទៅកាន់កូនៗរបស់លោក ដោយទឹកចិត្តជាម្ដាយឪពុករបស់កូនៗមិនសុខចិត្តទេ ដែលមានអ្នកមកជេរ ព្រមទាំងប្រើពាក្យសម្ដីមិនសមរម្យជាច្រើនមកកាន់កូនៗរបស់ខ្លួន ជាក្មេងដែលគ្នាមិនបានដឹងអ្វីសោះ។
ជាមួយគ្នានេះដែរលោក ឃុំ ប៉ុណ្ណាដែត ក៏បានបញ្ជាក់ថា “ អាណារ៉ូស ត្រឹមជេររូបលោក មិនបញ្ហាអ្វីទេ តែនាងបែរជាជេរប្រមាថ ចំពោះកូនរបស់លោក ដូច្នេះហើយលោកបានទុកពេលឲ្យ រ៉ូស រយៈពេល ២៤ ម៉ោង ដោយគិតចាប់ពីម៉ោងលោកកំពុងតែ Live នេះតទៅ ត្រូវតែចេញមុខសូមទោសដល់កូនៗជាដាច់ខាត បើមិនដូច្នេះទេ លោកនឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ”។
ដោយឡែកងាកមក អាណារ៉ូស វិញនាងក៏នៅតែបន្តបង្ហោះសារឆ្លើយឆ្លងទៅកាន់លោក ឃុំ ប៉ុណ្ណាដែត ដដែលដោយបានបង្ហោះសារខ្លីមួយនៅព្រឹក ថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០២៣នេះថា “ បើគេមិនប៉ះយើង សូមយើងកុំទៅប៉ះគេ តែភាគច្រើនឃើញគេប៉ះខ្ញុំមុនស្បថ ” ក្រោយ រ៉ូស បង្ហោះសារនេះរួចហើយស្រាប់តែមានគណនី Facebook មួយបានចូល Comment ថា “ នៅឆ្លើយឆ្លងនឹងទៅ កាល Live សូមទោស ” និងមានមតិមួយទៀតក៏បានលើកឡើងដែរ “ តែគាត់ណែនាំឲ្យល្អតើអ៉ីគាត់មិនទាន់និយាយអាក្រក់ឯណា មានតែអ៉ីទេ ដែលជេរគាត់កប់ៗមាត់ ឬមួយអ៉ីអត់ចេះអានអក្សរ ? ” ៕