តើអ្វីទៅជា សេដ្ឋកិច្ចឌីជីថល ក្នុងបដិវត្តន៍ឧស្សាហកម្មទី៤?

បច្ចេកវិទ្យា៖ ផ្អែកតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាបានបង្ហាញថា សេដ្ឋកិច្ចឌីជីថល គឺជាទម្រង់នៃសកម្មភាព និងដំណើរការសេដ្ឋកិច្ច ដែលចរាចរនៅលើប្រព័ន្ធអ៊ីនធឺណិតដោយមានជំនួយពីបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដែលជំរុញឲ្យមានការតភ្ជាប់កាន់តែទូលំទូលាយបំផុត រវាង និងក្នុងចំណោមមនុស្ស ពាណិជ្ជកម្ម ឧបករណ៍ និងទិន្នន័យ។ ព័ត៌មាន និងចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បី ពង្រឹង និងពង្រីកសកម្មភាពផលិតកម្ម។

សេដ្ឋកិច្ចឌីជីថល ក៏ត្រូវបានគេហៅថា សេដ្ឋកិច្ចអីនធឺណិត (Internet Economy) ឬ សេដ្ឋកិច្ចថ្មី (New Economy) ឬសេដ្ឋកិច្ចវេបសាយ (Web Economy) ផងដែរ ដោយសារតែពឹងផ្អែកយ៉ាងខ្លាំងទៅលើបណ្តាញភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីនធឺណិត។ ពាក្យ “សេដ្ឋកិច្ចឌីជីថល» ត្រូវបានបង្កើតឡើងដំបូងដោយលោក Don Tapscott ក្នុងឆ្នាំ១៩៩៥ ដោយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “សេដ្ឋកិច្ចឌីជីថល៖ ការសន្យា និងគ្រោះថ្នាក់នៅក្នុងយុគសម័យបណ្តាញនៃភាពវៃឆ្លាត»។

ទោះជាយ៉ាងណា និយមន័យរបស់សេដ្ឋកិច្ចឌីជីថលមានភាពទូលំទូលាយ និងមិនជាក់លាក់ដែលមិនត្រូវបានកំណត់ដោយសកម្មភាព និងដំណើរការតែមួយនោះឡើយ។

ប្រភព៖ APSARA FM97

អត្ថបទដែលជាប់ទាក់ទង