មិនធម្មតា ! អូនតូច អេរ៉េន មានសមត្ថភាព និងការចងចាំល្អស្គាល់ឈ្មោះប្រទេសនៅក្នុងផែនទីពិភពលោកបានទៅដ៏ ៥០ ប្រទេស

អូនតូច អេរ៉េន គឺជាបេក្ខជនវ័យក្មេងមួយរូបក្នុងកម្មវិធី Cambodia’s Talen Season 3 ដែលមានអាយុទើបតែ ៨ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្អូនពិតជាមានភាពឆ្លាតវៃ និងការចងចាំល្អមែនទែន កុមាររូបនេះក៏បានចូលរួមប្រកួតដោយលើកយកការសម្លែង ដែលឲ្យឈ្មោះថា “ ចងចាំផែនទីពិភពលោក ” ដែលប្អូនស្គាល់ និងហៅឈ្មោះរបស់ប្រទេសនីមួយៗនៅក្នុងផែនទីពិភពលោកបានរហូតទៅដ៏ ៥០ ប្រទេស ។

ជាក់ស្ដែងរូបគេពិតជាធ្វើបានល្អខ្លាំងណាស់ក្នុងអំឡុងពេលដែលសម្ដែងជូនគណនកម្មការ និងទស្សិកជនទស្សនានោះ ព្រមទាំងទទួលបានការកោតសរសើពីគណនកម្មការ ចំពោះសមត្ថភាពរបស់ប្អូនថែមទាំងផង ហើយនៅទីបំផុតអូនតូច អេរ៉េន ក៏ទទួលបាន Yes ចំនួនបី និងទទួលបានប៊ូតុងមាស ពីគណនកម្មការក្រឹមផងដែរ ។

គូរបញ្ជាក់ផងដែរថាអូនតូច អេរ៉េន មានសមត្ថភាពពិសេសមួយនេះតាំងតែពីប្អូនមានអាយុទើបតែ ៤ ឆ្នាំ មកម្ល៉េះ ។

អត្ថបទដែលជាប់ទាក់ទង