ស៊ីន យូប៊ីន ទាំងស្អាតឆ្លាតពូកែ ព្រមទាំងមានមុខជំនួញ ៣ ធំៗក្នុងដៃ (មានវីដេអូ)
សិល្ប៖ ស៊ីន យូប៊ីន បានប្រឡូកចូលក្នុងវិស័យសិល្បៈប្រមាណជា ១០ ឆ្នាំមកហើយ នាងក៏តែងតែទទួលបានការស្រលាញ់គាំទ្រពីសំណាក់មហាជនជាច្រើន តាមរយៈការសម្ដែងនៅក្នុងខ្សែភាពយន្ត និងការច្រៀងនៅក្នុងកម្មវិធីផ្សេងៗ តារាស្រីរូបនេះមិនត្រឹមបានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញទាំងក្នុងប្រទេសនោះទេ ពោលនាងគឺតែងតែឃើញតារាស្រីរូបនេះលិចមុខក្នុងកម្មវិធីតូចធំនានានៅឯក្រៅប្រទេស ។
តារាស្រីពហុជំនាញរូបនេះត្រូវបានគេសរសើរថា ជាតារាវ័យក្មេងអាយុ ២៨ ឆ្នាំ ដែលជោគជ័យខ្លាំងក្នុងវ័យសិល្បៈ ព្រមទាំងជោគជ័យលើមុខជំនួញធំៗចំនួន ៣ របស់នាងផងដែរ ។
ខាងក្រោមនេះនឹងបង្ហាញអំពីមុខជំនួញធំៗទាំង ៣ របស់ ស៊ីន យូប៊ីន ដែលខ្លះបានវិនិយោគ និងខ្លះទៀតទិញសិទ្ធពីក្រៅប្រទេស ៖
1. ស៊ីន យូប៊ីន បានបោះទុនវិនិយោគដោយនាំចូលផលិតផលផ្ដាច់មុខ សាប៊ូកក់សក់ម៉ាក សាប់ភ្លី ( Sup-Ple ) នៅឆ្នាំ ២០២០
2. ស៊ីន យូប៊ីន បានទិញ Francgise ហាងតែគុជដ៏ល្បីឈ្មោះមួយ និងក្លាយជាថៅកែហាង Fire Sugar Cambodia នៅឆ្នាំ ២០២១
3. ស៊ីន យូប៊ីន បានក្លាយខ្លួនទៅជាថៅកែហាងអាហារបែបជប៉ុនល្បីឈ្មោះ Francgise របស់ប្រទេសថៃឈ្មោះ Yuzu Omakase មួយទៀតក្នុងអំឡុងឆ្នាំ ២០២៣ នេះ ។