រំជួលចិត្ត ! ដាំ សុភក្រ្ត័ស៊ីនឌី ទើបតែបានគ្រងមកុដ Miss Planet Cambodia 2023 ប៉ុន្តែបែរជាត្រូវបាត់បង់អ្នកម្ដាយជារៀងរហូត (មានវីដេអូ)



សិល្ប៖
ដាំ សុភក្រ្ត័ស៊ីនឌី ជាបេក្ខភាពមួយរូបដែលមានលក្ខណៈគ្រប់គ្រាន់ និងត្រូវបានជ្រើសរើសតាំងជាបវរកញ្ញាដំណាងឲ្យប្រទេសកម្ពុជា ដើម្បីត្រៀមចូលរួមប្រកួតលើឆាកអន្តរជាតិ នៅថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសនោះក្នុងឆ្នាំ ២០២៣នេះដែរ គឺកម្ពុជាបានធ្វើម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ ។

យ៉ាងណាមិញ សុភក្រ្ត័ស៊ីនឌី ក៏ធ្លាប់បានចូលរួមប្រកួតប្រជែងកម្មវិធីបវរកញ្ញាជាច្រើនទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែឆ្អឹងក្នុងការដើរម៉ូដតែប៉ុណ្ណោះទេ ដោយបច្ចុប្បន្ន ស៊ីនឌី ក៏ជាតារាសម្ដែង និងពិធីការិនីមួយរូបផងដែរ ។

គួរបញ្ជាក់ផងដែរថា ដាំ សុភក្រ្ត័ស៊ីនឌី ទើបតែបានគ្រងមកុដ Miss Planet Cambodia 2023 កាលពីថ្ងៃទី ០២ ខែ កញ្ញា ដោយឡែកស្រាប់តែនៅថ្ងៃទី ០៣ ខែ កញ្ញា ដដែល សុភក្រ្ត័ស៊ីនឌី បានជួបទុក្ខធំដោយអ្នកម្ដាយជាទីស្រលាញ់បានទទួលមរណៈភាព ។

អត្ថបទដែលជាប់ទាក់ទង