មិនធម្មតា ! បទ ក្ដាមស្រែ ពី លឹម សេរីហាន់នីកា បានចូលក្នុងតារា Best The Voice (មានវីដេអូ )



សិល្ប៖
កញ្ញា លឹម សេរីហាន់នីកា គឺជាបេក្ខនារីមួយរូបក្នុងកម្មវិធី The Vioce Cambodia រដូវកាលទី៣ ដែលកំពុងតែមានសន្ទុះនៃការគាំទ្រ និងលេចធ្លោខ្លាំងក្នុងចំណោមបេក្ខជន បេក្ខនារី ជាច្រើនរូបទៀត ក្នុងកម្មវិធីតាមរយៈបទ ក្ដាមស្រែ ក្នុងវគ្គ Live show សប្តាហ៍ទី ១ ដែលមានការជួយសម្រួលបទភ្លេង និងទំនុកចម្រៀងពី Coach ពេជ្រ សោភា ។

តាមរយៈបទ ក្ដាមស្រែ នេះក៏បានធ្វើឲ្យ នីកា ទទួលបាននូវសារគាំទ្រច្រើនជាងគេក្នុងសមាជិកក្រុម ២ រូបផ្សេងទៀត ហើយអ្វីដែលកាន់តែពិសេសនោះគឺ បទ ក្ដាមស្រែ របស់ លឹម សេរីហាន់នីកា បានផ្ទុះការសរសើរ និងល្បីដល់ក្រៅប្រទេស ព្រមទាំងបានចូលក្នុងតារា Best The Vioce ថែមទៀតផង ។

គួរបញ្ជាក់ផងដែរថា លឹម សេរីហាន់នីកា ទទួលបានតែមួយកៅអីប៉ុណ្ណោះពី Coach ពេជ្រ សោភា តែមួយកៅអីបែបគុណភាព ដោយនាងបានពង្រឹងសមត្ថភាពខ្លួនឯង និងធ្វើបានយ៉ាងល្អស្ទើតែគ្រប់វគ្គ ហើយអ្វីដែលកាន់តែពិសេសនោះគឺនៅក្នុងវគ្គ Live show តែនេះម្ដង ៕

អត្ថបទដែលជាប់ទាក់ទង