ដល់ករហ្មង! នាយគ្រឿន ចូលខារ៉ាអូខេ បែរជាជួបរឿងនេះ និងផ្តាំទៅប្រុសៗ សូមប្រយ័ត្នផង… (មានវីដេអូ )



សិល្ប៖
តារាកំប្លែង នាយ គ្រឿន ចូលទៅក្នុងបន្ទប់ខារ៉ាអូខេមួយកន្លែង មិនទាន់ទាំងបានកុម្ម៉ង់អីហូបផង ស្រាប់តែក្រលេកទៅឃើញសត្វកណ្តុរកំពុងជាប់អន្ទាក់ និងបានផ្តាំផ្ញើទៅអ្នកឧស្សាហ៍ KTV សូមប្រយ័ត្នប្រយែងផង ប្រយ័ត្តជាប់អន្ទាក់ដូចសត្វកណ្តរនោះ។

ក្នុងការចែករំលែកវីដេអូនេះ ជាដំបូងសូមអធ្យាស្រ័យសម្រាប់ប្រិយមិត្តអ្នកគាំទ្រ និងជាហ្វេនរបស់នាយគ្រឿន ដែលសារព័ត៌មាន Media 365 Daily លើកយកមកផ្សព្វផ្សាយបន្ត ប៉ុន្តែសម្រាប់ការចូលកម្សាន្តក្នុង ខារ៉ាអូខេ ក្រៅពីការសប្បាយក៏អាចមានសេចក្តីទុក្ខដល់ខ្លួនដែរ ប្រៀបដូចជាសត្វកណ្តុរនោះ ដែលត្រូវជាប់អន្ទាក់ នាំទុក្ខដាក់ខ្លួន ចំពោះមនុស្សយើង ជាពិសេសបុរសៗ ដែលចូលចិត្តដើរលេងយប់ និងចូល KTV គឺប្រឈមមុខច្រើននឹងគ្រោះថ្នាក់ និងនាំទុក្ខដល់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។

សរុបមក សម្រាប់ការចែករំលែកវីដេអូនេះ គ្រាន់តែជាការក្រើនរំលឹកដល់ប្រុសៗ ដែលចូលចិត្តការសប្បាយច្រើន សូមគិតដល់ចំណុចដែលបានលើកឡើងខាងលើនោះផង ក្រៅតែពីការសប្បាយរីករាយមួយពេលនោះ ក៏អាចនាំនូវទុក្ខលំបាកជាច្រើនមកដែរ ជាពិសេសសម្រាប់ប្រទេសជាតិយើងនៅក្នុងអំឡុងពេលនេះ ការកាត់បន្ថយនៅការសប្បាយនៅខាងក្រៅនោះ ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ក្នុងការសន្សំសំចៃហិរញ្ញវត្ថុ ក្រៅអំពីសុខសុវត្ថិភាពផ្នែកអាយុជីវិត និងផ្សេងៗទៀត៕

អត្ថបទដែលជាប់ទាក់ទង