នឹកស្មានមិនដល់ឡើយ! កម្ពុជា បានធ្វើរឿង៣យ៉ាងនេះ ក្នុងប្រវត្តិសាស្រ្ដកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

ជាការពិតណាស់ ដូចដែលមហាជន បានជ្រាបរួចមកហើយ ថាប្រទេសកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលបងប្អូនប្រជាពលរដ្ឋទន្ទឹងរង់ចាំនឹងខិតជិតចូលមកដល់ ដែលការរាប់ថយក្រោយ នៅសល់រយៈពេលត្រឹមតែ ៦ថ្ងៃទៀតតែប៉ុណ្ណោះ ដែលនឹងចាប់ផ្ដើមបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ នៅពហុកីឡដ្ឋានមរតកតេជោ។

រូបរាប់ថយក្រោយកីឡា ស៊ីហ្គេម

ដោយឡែក ប្រទេសកម្ពុជា បានធ្វើរឿងដ៏អស្ចារ្យ៣យ៉ាង ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាហ៊ានប៉ារ៉ាហ្គេម ដែលរួមមានដូចជា៖

1. អ្នកគាំទ្រជាតិនិងអន្ដរជាតិអាចចូលទស្សនា បានដោយឥតគិតថ្លៃ៖ តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ បានចែងថាការចូលទស្សនាពិធីបើក និងការចូលទស្សនាពិធីបិទ នៃកីឡាស៊ីហ្គេម និងអាហ៊ានប៉ារ៉ាហ្គេម ព្រមទាំងចូលទស្សនាការប្រកួត គ្រប់ប្រភេទកីឡាទាំងអស់គឺត្រូវបានអនុញ្ញាតឲ្យចូលទស្សនា ដោយឥតគិតថ្លៃទាំងមិនមានការលក់សំបុត្រទាំងអ្នកគាំទ្រជាតិនិងអ្នកគាំទ្រអន្ដរជាតិ។

2. មិនយកតម្លៃសិទ្ធិផ្សព្វផ្សាយផ្ទាល់និងផ្សាយបន្ដផ្ទាល់៖ តាមសេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ គឺមិនយកតម្លៃនៃការផ្ដល់សិទ្ធិផ្សព្វផ្សាយព័ត៌មានកីឡា ទាំងក្នុងនឹងក្រៅប្រទេសនោះឡើយ ដូច្នេះទាំងអ្នកសារព័ត៌មាន ស្ថានីយទូរទស្សន៍ទាំងក្នុងប្រទេស និងក្រៅប្រទេស និងទទួលបានសិទ្ធិនៃការផ្សាយបន្ដផ្ទាល់ ដោយមិនចាំបាច់ចំណាយអ្វីទាំងអស់។

3. មិនយកតម្លៃលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ៖ នេះជាចំណុចទី៣ ដែលជារឿងដ៏អស្ចារ្យមួយ ដែលកម្ពុជាមិនយកតម្លៃទៅលើការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរ ក្នុងប្រទេសជាអត្តពលិក និងប្រតិភូកីឡាអន្ដរជាតិដែលចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាហ៊ានប៉ារ៉ាហ្គេមឡើយ ដោយតាមគោលការណ៍ម្នាក់ ត្រូវបង់ថ្លៃ៥០ដុល្លារ ក្នុងមួយថ្ងៃគិតចាប់ពីចូលប្រទេសកម្ពុជារហូតវិលត្រល់ទៅប្រទេសកំណើតវិញ សេចក្ដីសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រួម និងបច្ចុប្បន្នភាពការងារ ឆ្ពោះទៅស៊ីហ្គេម និងអាហ៊ានប៉ារ៉ាហ្គេម។

គួរបញ្ជាក់ផងដែលថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ចាំបានថា ក្នុងពិធីជួបជុំមាហាគ្រួសារកីឡា កាលពីថ្ងៃទី៣ ខែមេសាឆ្នាំ២០២៣ កន្លងទៅនេះ ដោយសម្ដេចតេជោ លោកមានប្រសាសន៍ថា៖

យើងមិនមែនត្រូវការប្រាក់កាក់ដែលចេញពីការប្រមូល ពីការលក់សំបុត្រឬការលក់សិទ្ធិផ្សព្វផ្សាយ ណាមួយពីកម្ពុជានោះទេ តម្រូវការចាំបាច់របស់យើងនៅពេលនេះ គឺចង់ឲ្យពិភពលោកស្គាល់កម្ពុជាតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង