អ្នកសារព័ត៌មានជាតិ-អន្តរជាតិជាង ២,០០០នាក់ ត្រៀមផ្សព្វផ្សាយស៊ីហ្គេម ២០២៣

អ្នកសារព័ត៌មានសរុបចំនួន ២,០៩៥នាក់ ក្នុងនោះអ្នកសារព័ត៌មានជាតិចំនួន ១,១៨៨នាក់ និងអ្នកសារព័ត៌មានបរទេសចំនួន ៩០៧នាក់ ត្រូវបានចុះឈ្មោះ និងទទួលបានបណ្ណព័ត៌មានជាផ្លូវការ ដើម្បីត្រៀមចូលរួមផ្សព្វផ្សាយ ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងពិធីបើកឱ្យដំណើរការប្រើប្រាស់មជ្ឈមណ្ឌលព័ត៌មានកណ្ដាល-MPC (Main Press Center) នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ។

ឯកឧត្តម ផុស សុវណ្ណ បានលើកឡើងទៀតថា ការរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្ដាល មណ្ឌលព័ត៌មានតាមទីលានប្រកួត និងមជ្ឈមណ្ឌលផ្សាយអន្តរជាតិមជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC)។ មជ្ឈមណ្ឌលព័ត៌មានកណ្ដាល (MPC) មានទីតាំងស្ថិតនៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ និងអាចផ្ទុកអ្នកសារព័ត៌មានចំនួន ៥០០នាក់។ MPC មានផ្តល់ជូនកន្លែងធ្វើការងារ បន្ទប់សន្និសីទសារព័ត៌មាន កំព្យូទ័រ អ៊ិនធើណេត, WIFI, ស្គ្រីន LED និង មានផ្តល់ជូនអាហារសម្រន់។ MPC ចាប់បើកដំណើរការពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។

មណ្ឌលព័ត៌មានតាមទីលានប្រកួត (SPC) ត្រូវបានរៀបចំសម្រាប់អ្នកសារព័ត៌មាន ប្រើប្រាស់ជាកន្លែងធ្វើការ និងរៀបចំសន្និសីទសារព័ត៌មាន SPC ផ្តល់ជូនសេវាកម្ម និងសម្ភារដូចមជ្ឈមណ្ឌលព័ត៌មានកណ្ដាលផងដែរ។ មជ្ឈមណ្ឌលផ្សាយអន្តរជាតិ (IBC) ត្រូវបានរៀបចំសម្រាប់ទទួលរូបភាព និងសំឡេងពីទីលានប្រកួត រួចបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយ។ បច្ចុប្បន្ននេះ មានទូរទស្សន៍អន្តរជាតិចំនួន៧ ដែលទទួលសិទ្ធិពីគណៈកម្មាធិការជាតិអូឡាំពិក (NOC) នៅប្រទេសរបស់គេ បានជួល Booth ដើម្បីទទួលការផ្សាយពី IBC ក្នុងនោះរួមមាន៖ RTM ម៉ាឡេស៊ី, T SPORT7 ថៃ, VTV HTV វៀតណាម, Media Corp សិង្ហបុរី, MNC TV ឥណ្ឌូណេស៊ី និង Cignal TV ហ្វីលីពីន។

អត្ថបទដែលជាប់ទាក់ទង