ថៃ ចាយលុយធំដល់ក្រុមបាល់ទាត់ជម្រើសជាតិ
ក្រុមជម្រើសជាតិថៃ នឹងទទួលប្រាក់លើកទឹកចិត្ត ៨ ៦០០,០០០ បាត ឫ ប្រមាណ ២៥០,០០០ ដុល្លាសហរដ្ឋអាម៉េរិច បើក្រុមរបស់ពួកគេបន្តឈ្នះគ្រប់ការប្រកួត និងឈ្នះមេដាយមាសលើវិញ្ញាសាបាល់ទាត់ផ្នែកបុរសអាយុក្រោម ២២ឆ្នាំ ស៊ីហ្គេមលើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជាយើងនេះ ។
លោក យុថាណា យឹមការុន ដែលជាប្រធានក្រុមដឹកនាំបានសន្យាថា នឹងផ្តល់ប្រាក់ផ្ទាស់ខ្លួន ដើម្បីផ្តល់នូវរង្វាន់ ២០០,០០០បាត នៅពេលទទួលជ័យជម្នះមួយលើកៗ និង ១០០,០០០ បាត សម្រាប់ លទ្ធផលស្មើ នៅវគ្គចែកពូល ។
ក្រុមនឹងទទួលបានប្រាប់បន្ថែម៣០០,០០០ បាត សម្រាប់ឈានទៅវគ្គ៤ក្រុមចុងក្រោយ និង៥០០, ០០០ បាត សម្រាប់ទ្បើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយ ១,០០០,០០០បាត សម្រាប់ការឈ្នះមេដាយមាស ៕