ខេត្តទាំង ៣ នេះ បានជាប់ជ័យលោភីកំពូលក្នុងការប្រណាំងទូក ង គូពិសេសក្នុងឆ្នាំ ២០២៣
សិល្ប៖ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលបានប្រព្រឹត្តទៅយ៉ាងរលូន រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ ខែ វិច្ចិកា ឆ្នាំ ២០២៣ ទន្ទឹមនោះក៏បានឃើញនូវរូបភាពដែលប្រជាពលរដ្ឋ ទាំងក្មេងចាស់ប្រុសស្រី បានបង្ហាញនូវក្ដីរីករាយជាខ្លាំង និងចូលរួមយ៉ាងច្រើនកុះករ ព្រោះតែពិធីបុណ្យអុំទូកនេះ បានខកខានប្រារព្ធឡើងរយៈពេល ៣ ឆ្នាំមកហើយ ។
ងាកមកពិធីប្រណាំងទូក ង វិញ ដែលជាពិធីដ៏សំខាន់ក្នុងនោះព្រះរាជពិធីបុណ្យមួយនេះ ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ជាមួយគ្នានោះក្រសួងព័ត៌មានក៏បានប្រកាសពីជ័យលោភីកំពូលក្នុងការប្រណាំងទូក ង សម្រាប់គូពិសេសដែលមានដូចជា ៖
– ជ័យលោភីលេខ ១ បានទៅលើទូកដែលមានឈ្មោះ « មហាទន្សាយតេជោសែនជ័យ » មកពីខេត្ត កំពង់ចាម
-ជ័យលោភីលេខ ២ បានទៅលើទូកដែលមានឈ្មោះ « សម្ដេចវិបុលបញ្ញាបារមីមានជ័យ » មកពីខេត្ត តាកែវ
-ជ័យលោភីលេខ ៣ បានទៅលើទូកដែលមានឈ្មោះ « កោះកេសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្ត ព្រះវិហារ ៕