មោទកភាព! ព្រះ​នាងតូច ​ជេន​ណា ច្រៀង​ចម្រៀង​ខ្មែរ និងរាំរបាំអប្សរារបស់ខ្មែរ ក្នុងកម្មវិធីលំដាប់អន្តរជាតិមួយក្នុងប្រទេសចិន

កាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ​២០២៣ កន្លងទៅ ជា​មោទកភាព​មួយដែល​ព្រះ​នាង​នរោត្តម ជេន​ណា បាន​បង្ហាញ​វត្តមាន​ច្រៀង​ចម្រៀង​ខ្មែរ ក្នុងកម្មវិធី «A World of Great Harmony» ដែលបង្ហាញ​តាម​រយៈ​ស្ថានីយ៏ទូរទស្សន៍​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ចិន ។

តាមរយៈការបង្ហាញវត្តមាននៅឆាករបស់ស្ថានីយ៏ទូរស្សន៍អន្តរជាតិនេះដែរ ព្រះនាង នរោត្តម ជេន​ណា បាននាំយកនូវបទចម្រៀងខ្មែរ និងគ្រងនូវឈុតសម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ ក៏ដូចជារបាំអប្សរាបង្ហាញនៅលើឆាកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន ។

ក្រោយបានបង្ហាញព្រះភ័ក្រ្តក្នុងកម្មវិធី «A World of Great Harmony» របស់ស្ថានីយ៏ទូរស្សន៍ CCTV ​ប្រទេស​ចិនរួច ព្រះនាង នរោត្តម ជេន​ណា ក៏បានបង្ហោះសារនៅលើផេក Facebook ផ្លូវការថា «  ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្ថមានក្នុងឆាកទូរទស្សន៍ CCTV មួយដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិនក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ ។ទន្ទឹមនឹងនេះ ខ្ញុំក៏បាន​បកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតផងដែរ » ។

អត្ថបទដែលជាប់ទាក់ទង