ត្រៀមរកផ្លូវវាង! នៅថ្ងៃស្អែកទី ២០ នឹងមានការបិទផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញ


រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធអគារធនាគារវីងថៅវើក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបានការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរជាបណ្ដោះអាសន្ន លើកំណាត់មហាវិថីព្រះមុនីវង្សចាប់ពីសណ្ឋាគារ ស ដល់ស្តុបបេកាសេ និងកំណាត់មហាវិថីកម្ពុជាក្រោម ចាប់ពីផ្សារធំថ្មី ដល់ស្តុបថ្មដា ព្រមទាំងបរិវេណជុំវិញទីតាំងប្រារព្ធពិធី ចាប់ពីវេលាម៉ោង ០៥ : ០០ នាទីព្រឹករហូតដល់បញ្ចប់កម្មវិធី ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើមេត្តាជ្រាប យោគយោល់អធ្យាស្រ័យ និងបញ្ចៀការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេតខាងលើដោយអនុគ្រោះ ផុតរយៈពេលហាមឃាតបណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឲ្យចរាចរជាធម្មតាវិញ​៕

អត្ថបទដែលជាប់ទាក់ទង