ម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ ​ខាន់ ចេសា ដាក់​គោលដៅ​យក​មេដាយ​មាស​២​គ្រឿង​ឱ្យ​កម្ពុជា​

​កីឡាការិនី​ជូជឺតស៊ូ ​ខាន់ ចេសា បាន​ដាក់​គោលដៅ​យក​មេដាយ​មាស​ជូន​កម្ពុជា​ឱ្យ​បាន​ ២​គ្រឿង ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣​ខាង​មុខ​នេះ។

កីឡាការិនីរូបនេះបានមកដល់ទឹកដីកម្ពុជា នៅព្រឹកថ្ងៃច័ន្ទកាលពីម្សិលមិញនេះ ជាមួយទំនុក​ចិត្ដ​ខ្ពស់ ក្នុងការស្វែងរកមេដាយមាសជូនជាតិ។ ​ម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ រូបនេះបាននិយាយថា​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ក្នុងការមកចូលរួមប្រកួតប្រជែងតំណាងឱ្យកម្ពុជា ព្រម​ទាំង​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ប្រជាជន​ និងអ្នកទាំងអស់គ្នា។ ខ្ញុំមានជំនឿចិត្ត​ខ្ពស់​ក្នុង​ការ​ទទួល​បាន​មេដាយ​ជូន​កម្ពុជា​។ ខ្ញុំសង្ឃឹមថា នឹង​យក​បាន​មេដាយ​មាស​២​គ្រឿង​ជូន​កម្ពុជា ​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​នេះ។

ជាមួយគ្នានេះ ខាន់ ចេសា បាន​អះអាង​ថានាង​មិន​មាន​បញ្ហា​របួស ​និង​សុខភាព​អ្វី​នោះ​ទេ​ក្នុង​ការ​ត្រៀម​ប្រកួត​ស៊ីហ្គេម​នេះ។ ផ្ទុយ​ទៅ​វិញ ​មាន​តែ​កម្លាំង​ចិត្ត​កើន​ឡើង​ទ្វេ​ដង​នៅ​ពេល​បាន​ឃើញ​អ្នក​គាំទ្រ​ចាំ​ទទួល​យ៉ាង​ច្រើន​បែប​នេះ៕

អត្ថបទដែលជាប់ទាក់ទង