ចូលសោកស្តាយក្រុមជម្រើសបាល់បោះរទះនារីកម្ពុជាបានប្រកួតចាញ់ក្រុមជម្រើសបាល់បោះរទះនារីចិននៅវគ្គផ្តាច់ព្រ័ត្តដោយលទ្ធផល 9ទល់នឹង3

ក្រុមបាល់បោះ​រទេះនារីកម្ពុជា​​បាន​កំណត់​ត្រា​ថ្មី​ក្នុង​ការ​ទទួល​បាន​ជ័យជម្នះ​​៥​ប្រកួត​ជាប់​គ្នា​ក្នុង​ព្រឹត្តិការណ៍ជើង​ឯកអាស៊ី-អូសេអានី IWBF AOZ និង​ជម្រុះ​​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២៤ នៅ​ប្រទេស​ថៃ។

នៅវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​នារី​កម្ពុជា​បាន​ឈ្នះ​អូស្ត្រាលី ១០-៣, ឈ្នះ​ឥណ្ឌា ១៤-០ និង​ថៃ (A) ៩-២។ នៅ​វគ្គ​​ខ្វែង​៨​ក្រុម​ចុង​ក្រោយ ក្រុម​នារី​កម្ពុជា​បានឈ្នះ​ឡាវ ១៤-៤ និង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ថៃ (B) ៧-៤ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​មេដាយ​មាស ក្រុម​បាល់បោះ​នារី​កម្ពុជា​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ចិនតែគួរឲ្យសោកស្តាយក្រុមជម្រើសជាតិនារីកម្ពុជាធ្វើមិនល្អនោះទេដោយចាញ់ក្រុមនារីជម្រើសឃជាតិចិនក្នុងលទ្ធផល 9ទល់នឹង3។

អត្ថបទដោយ៖ សិទ្ធារិទ្ធ

អត្ថបទដែលជាប់ទាក់ទង